ភ្នំពេញ ៖ បើយោងតាមគេហទំព័រក្នុងស្រុកមួយបានដកស្រង់សំដីបងស្រីបង្កើត ឧកញ៉ា ឈាង រ័ត្ន ថាមិនមែនជាករណីអត្តឃាតឡើយ និងសូមឱ្យសមត្ថកិច្ច ស្វែងរកការពិត ! ដូច្នេះរឿងនេះអាចស្ថិតក្នុងដំណើរនីតិវិធី របស់មន្ត្រីនគរបាលយុត្តិធម៌។
សូមបញ្ជាក់ថា ៖ ជុំវិញការស្លាប់ របស់លោក ឧកញ៉ា ឈាង រ័ត្នកាលល្ងាចថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ នៅតែជាមន្ទិល របស់មហាជន និង អ្នកគាំទ្រ ខណៈសមត្ថកិច្ច បានប្រាប់ថា លោកឧកញ៉ា បានស្លាប់ដោយសារ ការ ធ្វើអត្តឃាតដោយខ្លួនឯងក្ដី ។ក្នុងនោះដែរ បងស្រី របស់ ឧកញ៉ាឈាង រ័ត្ន បានថ្លែង ប្រាប់អ្នកសារព័ត៌មាន និងបានចែកចាយតៗគ្នា ថាប្អូនប្រុស របស់អ្នកស្រីមិនមែន ធ្វើ អត្តឃាតដូចការអះអាងរបស់សមត្ថកិច្ចទេ និងសូមឱ្យសមត្ថកិច្ចស្រាវជ្រាវករណីនេះឱ្យបានច្បាស់ផង ។
អ្នកស្រីបានថ្លែងថា ប្អូនរបស់អ្នកស្រីគឺលោកឧកញ៉ា ឈាង រ័ត្ន មិនបានធ្វើឃាត ខ្លួន ឯងទេ ព្រោះថា នៅលើមុខមានស្នាមគេ វាយ ជាំនិងរឹត ក ជាពិសេស នោះគឺ ជើង នៅដល់ដីទៀត ហើយបើសិនជាធ្វើអត្តឃាត ពិតមែន នោះ ហេតុអ្វីជើង ដល់ដី និងជាំ មុខ ជាំភ្នែកបែបនេះ ? ។
អ្នកស្រីបន្តថា អ្នកស្រីខ្លាចតែមានជន ឆ្លៀតឱកាស ក្នុងពេលគាត់នៅម្នាក់ឯង ហើយធ្វើបាប គាត់រួចហើយក៏ក្លែង ជាករណី អត្ត ឃាត ។អ្នកស្រីជឿថា លោក ឧកឈាង រ័ត្ន មិនបានធ្វើឃាត ខ្លួន ឯងនោះទេ គឺមានអ្នកធ្វើបាបគាត់ ហើយអ្នកស្រីក៏បាន ស្នើឱ្យ សមត្ថកិច្ចជួយវែកមុខ រកអ្នកពាក់ព័ន្ធក្នុងករណីឱ្យឃើញផង ។
ដោយឡែក ប្អូនថ្លៃ របស់លោកឧកញ៉ា ឈាង រ័ត្ន វិញ ក៏បានបកស្រាយថា ការបញ្ចប់ ជីវិត របស់លោកឧកញ៉ា ឈាង រ័ត្ន គឺបណ្ដាលមក ពីវិបត្តិផ្លូវ ចិត្តទើបបែកបាក់គ្រួសារ ។
ឈ្មោះ ម៉ៅ ស៊ីវន ត្រូវជាប្អូនថ្លៃឧកញ៉ា ឈាង រ័ត្ន បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ ពោលនៅវេលាម៉ោង ៨៖១០ នាទី ថ្ងៃទី១១ខែតុលា ឆ្នាំ២០២៣ រូបខ្លួន និងគ្រួសារបានទៅ ធ្វើបុណ្យនៅខេត្តព្រៃវែងចំណែកប ងថ្លៃ គឺឧកញ៉ា ឈាង រ័ត្ន មិន បានទៅជាមួយឡើយ ដោយអះអាងថា ជាប់រវល់ទៅខេត្តកំពង់ចាម ដើម្បីមើល គ្រូចិនសែ ។
ឈ្មោះ ម៉ៅ ស៊ីវន បន្តថា លុះរហូតដល់ម៉ោង ១៤៖៥០នាទីថ្ងៃដដែល ពេលខ្លួនត្រឡប់ មក ផ្ទះវិញ ក៏ឃើញរថ យន្ត ឧកញ៉ាឈាង រ័ត្ន ចតនៅខាងមុខផ្ទះ ពេលនោះរូបគេបានចាក់សោរចូលក្នុងផ្ទះរួចក៏ដើរទៅក្រោយផ្ទះ ហើយប្រទះឃើញបងថ្លៃ គឺឧ កញ៉ា ឈាងរ័ត្ន ចង ក នឹងខ្សែអង្រឹងជាប់ជណ្ដើរទ្វារក្រោយផ្ទះ។លោកថា កន្លងមកឧកញ៉ា ឈាង រ័ត្ន ធ្លាប់ មាន វិបត្តិផ្លូវចិត្ត លែងលះ គ្រួសារថ្មីៗមិនទាន់ដាច់ស្រាច់ ។
តាមការពិនិត្យរបស់នគរបាលកោសលវិច្ច័យបច្ចេកទេសបានសន្និដ្ឋានថាជនរងគ្រោះខាង លើ ពិត ជាធ្វើអត្តឃាត ខ្លួនឯង ដោយយកខ្សែអង្រឹងចងកខ្លួនឯងពិតប្រាកដមែន។ បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារធ្វើ បុណ្យតាមប្រពៃណីនៅផ្ទះកើតហេ តុខាងលើ។
សារព័ត៌មានជាច្រើនមិនអាចបង្ហាញ រូប នៃការស្លាប់ របស់លោកឧកញ៉ា ឈាង រ័ត្ន បានទេ ដើម្បីរក្សាសិទ្ធិជូនក្រុមគ្រួសារ របស់លោក ហើយយើង នឹងបន្ត ផ្សព្វផ្សាយ ព័ត៌មានជុំវិញករណីនេះបើសិនជាមានអ្វីប្រែប្រួល ។
សូមបញ្ជាក់ថា ៖ ករណីធ្វើអត្តឃាត ឬឃាតកម្ម មានតែមន្ត្រីនគរបាលជំនាញខាងបច្ចេកវិទ្យាធ្វើកោសលវិច្ច័យ និងគ្រូពេទ្យប៉ុណ្ណោះ វាយតម្លៃឬបញ្ជាក់បាន ដូច្នេះនេះជាភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៍ នឹងធ្វើការស្រាវជ្រាវ បើមានសាច់ញាតិសំណូមនិងជាភារកិច្ចដែលមន្ត្រីនគរបាលយុត្តិធម៌ មានវិធានការតាមជំនាញ៕
ដោយ ៖ សហការី