ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញពីលទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ មានចំនួន ១០ករណី ដោយឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៨នាក់(ស្រី ២នាក់)។ ដូច្នេះសូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក!
ក្នុងចំណោមជនសង្ស័យចំនួន ២៨នាក់ (ស្រី ០២នាក់)រួមមាន៖ជួញដូរ ១ករណី ឃាត់ខ្លួន ៣នាក់(ស្រី ០នាក់) ,ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ខ្លួន ១០នាក់(ស្រី ១នាក់) ,ប្រើប្រាស់ ៥ករណី ឃាត់ខ្លួន ១៥នាក់(ស្រី ១នាក់)។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៤ ខែតុលា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ១៤៤,៨០ក្រាម ,កេតាមីន(Ke) ស្មេីនិង ២,០៨ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ០៧អង្គភាព បានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាលជាតិទាំង ០៧អង្គភាព
១ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ១នាក់។
២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ខ្លួន ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ខ្លួន ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១,៧២ក្រាម។
៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ខ្លួន ៣នាក់ រក្សាទុក ១ករណី ឃាត់ខ្លួន ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ខ្លួន ៤នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១២២,៧០ក្រាម។
៤ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ខ្លួន ៨នាក់ ស្រី ១នាក់។
៥ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ខ្លួន ៣នាក់ ស្រី ១នាក់ ចាប់យកKe ២,០៨ក្រាម។
៦ / តាកែវ៖ ប្រើប្រាស់ ១ករណី ឃាត់ខ្លួន ១នាក់។
៧ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ខ្លួន ២នាក់ ចាប់យកIce ២០,៣៨ក្រាម៕
ដោយ៖ សហការី