ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈ​ឃាតករ​លាក់មុខ​ បានសម្លាប់មនុស្ស​៧នាក់​ និងរបួសធ្ងន់ស្រាល ២៩នាក់

ចែករំលែក៖

ភ្នំពេញ៖ សូម​បេីកបរពាក់​មួក​សុវត្ថិភាព​ និង​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ​ បណ្តាលឱ្យមនុស្ស ស្លាប់ ០៧នាក់ (ស្រី ០នាក់), របួសធ្ងន់ស្រាល ២៩នាក់ (ស្រី ០៧នាក់) និងមិនពាក់មួកសុវត្ថិភាព ២៣នាក់ (យប់ ១៤នាក់) ។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៤ ខែតុលា បានបញ្ជាក់ថា ក្នុង​ករណី​គ្រោះថ្នាក់ដែលបង្កឱ្យមនុស្ស ស្លាប់ ០៧នាក់ (ស្រី ០នាក់), របួសធ្ងន់ ២២នាក់(ស្រី ០៦នាក់),  និងរបួសស្រាល ០៧នាក់ (ស្រី ០១នាក់)  គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ២៥លើក (យប់ ១១លើក), ។ 

ក្នុងរួមមាន ៖ កត្តាល្បឿន ១៦លើក (ស្លាប់ ០៥នាក់), មិនគោរពសិទ្ធ ០១លើក ,មិនប្រកាន់ស្តាំ ០២លើក(ស្លាប់ ០១នាក់), ប្រជែងគ្រោះថ្នាក់ ០២លើក ,បត់គ្រោះថ្នាក់ ០១លើក,កត្តាយាន០២លើក និងភ្លើងសញ្ញា០១លើក(ស្លាប់ ០១នាក់) ៕

ដោយ​៖សហការី​


ចែករំលែក៖