ភ្នំពេញ៖ បេីតាមមន្រ្តីនគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួច និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន។
មន្ត្រីដដែលបន្តថា ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ខណៈកម្លាំងចុះល្បាតដល់ចំណុចបុរីពិភពថ្មីចំការដូង ផ្លូវលេខ០៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីប៉ុនប៉ងលួច និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន។
ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖
១- ឈ្មោះ ណន ពិសី ហៅ សីហា ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិលូប្រាំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន)។
២- ឈ្មោះ ធី ថុនា ភេទប្រុស ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន)។
វត្ថុតាងចាប់យក៖ ដែកជ្រុងចុងសំប៉ែតស្រួច ចំនួន០១, ក្រាមពណ៌សថ្លា ចំនួន០៦កញ្ចប់ថង់តូច, ម៉ូតូម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1BY-5766។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ អរុណរះ