ខេត្តបាត់ដំបង៖ សាកសពក្មេងប្រុសម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋរុករកឃើញគៀបជាប់គល់ឈើក្រោមទឹកធ្លាក់ស្រុកសំឡូតចាស់ ក្រោយពីបាត់ខ្លួនអស់មួយយប់។
សពក្មេងរងគ្រោះមានឈ្មោះ អួន មេសា ភេទប្រុស អាយុ០៦ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិនដោយបានបាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ ១៥និង៣០នាទីម្សិលមិញ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុចទីតាំងទឹកធ្លាក់សំឡូតចាស់ ស្ថិតក្នុងភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
ក្រោយពីបាត់ខ្លួនរយៈពេលមួយយប់ សាច់ញាតិរួមជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានសហការរុករករហូតនៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ទើបប្រទះឃើញសាកសពគៀបជាប់គល់ឈើក្រោមទឹកធ្លាក់ និងស្រង់ឡើងពិនិត្យធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ចន្ទ លីហ្សា