ព័ត៌មានទាន់ហេតុការណ៍៖

សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់បណ្តោយសណ្ដរស្ទឹងព្រែកត្នោត និងព្រែកមួយចំនួនក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលមេត្តាជ្រាប និងចូលរួមបង្កើន ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នឲ្យបានខ្ពស់

ចែករំលែក៖

ខេត្តកណ្តាល ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល សូមគោរពជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់បណ្តោយសណ្ដរស្ទឹងព្រែកត្នោត និងព្រែកមួយចំនួនក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល មេត្តាជ្រាប និងចូលរួមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នឱ្យបានខ្ពស់។

ដោយពិនិត្យឃើញថា ផ្នែកខាងលើនៃស្ទឹងព្រែកត្នោត មានស្រុកភ្នំស្រួច ស្រុកសំរោងទង ស្រុក ឱរ៉ាល់នៃខេត្តកំពង់ស្ពឺ មានការធ្លាក់ភ្លៀងជាបន្តបន្ទាប់ ដែលកម្ពស់ទឹកភ្លៀងក្នុង(តម្រងជាំ)មានកម្រិត១០៨ម.ម (តម្រងស្រែខ្លុង)មានកម្រិត៨៥ម.ម និង(តម្រងពាមឃ្ល)មានកម្រិត១០៨ម.ម ។

មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្តាល សូមគោរពជម្រាបជូនដំណឹងដល់បងប្អូនប្រជាពល រដ្ឋដែលរស់នៅតាមតំបន់បណ្តោយសណ្ដរស្ទឹងព្រែកត្នោតនិងព្រែកមួយចំនួនក្នុងក្រុងតាខ្មៅខេត្តកណ្តាល មេត្តា ជ្រាបថា នៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២៣នេះ មានការបើកទ្វារទឹកនៅតាមទំនប់ដូចខាងក្រោមៈ

១.ទំនប់តាសាលបើកទ្វារទឹកចំនួន០៣ទ្វារ (3 X 0,5ម) ២.ទំនប់រលាំងជ្រៃបើកទ្វារទឹកចំនួន០៥ទ្វារ ( 1 X 2.5ម ), ( 2 X 2.0ម ), (2 X 1.5ម) ៣.ទំនប់៧មករាបើកទ្វារទឹកចំនួន០៤ទ្វារ (4 X 2.5ម)។ 

ដែលធារទឹកទាំងនេះ នឹងហូរធ្លាក់មកតំបន់ខាងក្រោមដូចបានរៀបរាប់ជូនខាងដើម ។

 អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមបង្កើន ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ៕

ដោយ ៖ សហការី


ចែករំលែក៖