សៀមរាប៖ មុននេះភាពយន្តហូលីវូដ រឿង The Creator ដែលបានផ្តិតយកទេសភាពមួយចំនួន នៃខេត្តសៀមរាប បានធ្វើឲ្យគេចាប់អារម្មណ៍ម្តងមកហើយ ស្រាប់តែពេលនេះភាពយន្តHooten & the Lady ដែលជារឿងភាគទូរទស្សន៍បែបផ្សងព្រេងរបស់ចក្រភពអង់គ្លេស ក៏ត្រូវបានផ្តិតយកទេសភាពនៃតំបន់ប្រាសាទនៃខេត្តសៀមរាបផងដែរ។
ខ្សែភាពយន្ដ Hooten & the Lady បានចាក់បញ្ចាំងលើកដំបូងនៅលើ Sky 1 នៅថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2016 ហើយចាក់ផ្សាយរហូតដល់ថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ 2016។ លើសពីនេះស៊េរីនេះបានបញ្ចាំងជាលើកដំបូងនៅលើ The CW នៅសហរដ្ឋអាមេរិកនៅថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2017។ ភាពយន្តHooten & the Lady ដែលជារឿងភាគទូរទស្សន៍បែបផ្សងព្រេងរបស់ចក្រភពអង់គ្លេសដែលបានបង្ហាញរឿងរ៉ាវរបស់ដៃគូអ្នកប្រមាញ់កំណប់ពីរនាក់ ដែលជាអ្នកថែរក្សាសារមន្ទីរអង់គ្លេស Lady Alexandra (Ophelia Lovibond) ដែលសហការជាមួយអ្នកផ្សងព្រេងជនជាតិអាមេរិកដែលមានមន្តស្នេហ៍ Hooten (Michael Landes) នៅក្នុងស៊េរីរឿងកំណប់ពិភពលោក។រឿងបែបបែបផ្សងព្រេងដែលសម្ដែងដោយ Michael Landes និង Ophelia Lovibond ដែលធ្វើដំណើរជុំវិញពិភពលោកក្នុងការស្វែងរកកំណប់លាក់ដ៏អាថ៌កំបាំងមួយនេះ បានផលិតនៅក្នុង ២០១៦ នៅជុំវិញ និងក្នុងប្រទេសជាច្រើន ហើយក្នុងចំណោមប្រទេសទាំងនោះ ប្រទេសកម្ពុជា គឺជាទីតាំងដ៏សំខាន់មួយ ដែលក្រុមការងារទាំងអស់ចុះមកផ្ដិតយកទស្សនីយភាពជាច្រើនប្លង់ក្នុងតំបន់ប្រាសាទ នាទឹកដីខេត្តសៀមរាប ដែលប្លង់សម្ដែងលើទឹកដីដ៏សម្បូរកម្ពុជានេះនៅភាគទី៧ ដែលសរុបទាំងអស់មាន៨ភាគ។ជាមួយគ្នានេះឈុតឆាកទី៧ ដែលថតនៅកម្ពុជា គឺ”ឆ្លុះបង្ហាញពីសកម្មភាពក្នុងរឿង Alex និង Hooten ព្យាយាមតាមដានគ្រឿងអលង្ការ Cintamani ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននៅក្នុងប្រទេសកម្ពុ ប៉ុន្តែភ្លាមៗនោះពួកគេទាក់ទាញការចាប់អារម្មណ៍ពីក្រុមឧក្រិដ្ឋជនវៀតណាមដ៏ឃោរឃៅម្នាក់”។ ធ្វើដំណើរជុំវិញពិភពលោកជាមួយគ្នា Ulysses Hooten និង Lady Alexandra Lindo-Parker ដែលជាដៃគូដំបូងពីរនាក់ដែលមិនចង់បាន ស្វែងរកចម្លើយសម្រាប់អាថ៌កំបាំងដ៏អស្ចារ្យបំផុតរបស់ពិភពលោក៕
ដោយ ៖ វឌ្ឍនា