ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវបាននគរបាលចាប់ឃាត់ខ្លួនតាមដីកាពាក់ព័ន្ធ​ករណីជួញដូរ​ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តតាកែវ​ ៖​ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង​ ផាន់ណារ៉ា​ ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់លោក ឯក​ ឆេងហួត​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ​ នៅថ្ងៃ​ពុធ ៤កេីត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣​ វេលាម៉ោង០៩និង៤០នាទី លោកវរសេនីយ៍ឯក​ ឡេង​ ប៊ុនឡុង​ អធិការនគរបាលស្រុកព្រៃកប្បាស​ បានបញ្ជាកម្លាំងជំនាញអធិការដ្ឋាន​ ចុះទៅដល់ភូមិកំពែងធំ ឃុំកំពែង ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ដេីម្បីអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ​ ១២៣ ត.ព្រ​ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០​ ចេញដោយលោក​ គង់​ កូមិន្ទ​ ចៅក្រមស៊េីបសួរសាលាដំបូងខេត្តតាកែវ​ ដែលបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ​ ចាន់​ តារា​ ហៅជីវ័ន្ន ភេទប្រុស​ អាយុ២១ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ មានទីលំនៅភូមិកំពែងធំ ឃុំកំពែង ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ពីបទ​ ជួញដូរ​ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ 

    បច្ចុប្បន្ន​នេះ​ ជនសង្ស័យខាងលេីត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងដេីម្បីបញ្ចូនទៅតុលាការផ្តន្ទាទោសតាមច្បាប់​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖