ខេត្តកំពត ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត ! នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានបង្ហោះលើ facebook ផ្លូវការរបស់លោក យ៉ាងដូច្នេះថា , ម្ចាស់ Facebook ដែលមានឈ្មោះ Khorn Leang ធ្វើការកែតំម្រូវករណីនេះឡើងវិញជាបន្ទាន់ជៀសវាងការភាន់ច្រលំនិងធ្វើអោយប៉ះពាល់ដល់សន្តិសុខរបស់ខេត្តកំពត ។ ករណីនេះជនរងគ្រោះពិតជារស់នៅក្នុងភូមិខ្ពករុន ឃុំស្រែចែង ស្រុកជុំគីរីពិតប្រាកដមែន តែករណីហឹង្សារនេះបានកើតឡើងនៅថ្ងៃទី 13.10.23 វេលាម៉ោង 2 រសៀលនៅភូមិឫស្សីមួយគុម្ព ឃុំអូសារាយ ស្រុកត្រាំងកក់ ខេត្តតាកែវ ។ ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទើរពេទ្យរុស្សី ហើយជនរងគ្រោះបានទទួលមរណៈភាពកាលពីយប់មិញ ហើយសពត្រូវបានយកមកដល់ស្រុកជុំគីរីនៅវេលាម៉ោង 11 យប់ថ្ងៃទី 17.10.23 នេះ ។ សូមម្ចាស់ Facebook ឈ្មោះ Khorn Leang កែតម្រូវព័ត៌មាននេះជាបន្ទាន់ ។
សូមបញ្ជាក់ថា , លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត បង្ហោះបែបនេះ បន្ទាប់ពី ម្ចាស់ Facebook ដែលមានឈ្មោះ Khorn Leang បានបង្ហោះថា , (គ្រាន់តែរឿងជិះម៉ូតូសាចទឹកដាក់ ដេញវាយម្ចាស់រថយន្តស្លាប់ រឿងដែលមិនគួរកើត គ្រាន់តែជិះឡានសាចទឹក ខ្ទាតត្រូវ ម៉ូតូ ធ្វើអោយភាគីខាងម៉ូតូ ខឹង ក៏ជិះម៉ូតូដេញស្ទាក់វាយតៃកុងឡាន បណ្តាល អោយបាត់បង់ជីវិត ពេលបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យ ស្ថិតនៅភូមិពករុន ស្រុកជុំគីរី ខេត្តកំពត។ ចំណែក ជនសង្ស័យត្រូវបានរត់គេចខ្លួនបាត់ស្រមោល។ ជនរងគ្រោះបាន ស្លាប់ នៅមន្ទីរពេទ្យនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣៕
ដោយ ៖ សិលា