ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលចូលរួមកសាង «ខ្សែក្រវាត់និងផ្លូវ» ដំបូងគេ ហើយអ្វីដែលយើងឃើញជាក់នឹងភ្នែកគឺ កម្ពុជាទទួលបានសមិទ្ធផលជាច្រើនពីគំនិតផ្តួចផ្តើមនេះ

ចែករំលែក៖

ភ្នំពេញ ៖ វិស័យអាទិភាពជាច្រើនជាពិសេសគឺគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ឬវិនិយោគនិងសាងសង់ដោយក្រុមហ៊ុនចិន ដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ពហុកីឡដ្ឋានជាតិមរតកតេជោ, អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងស្ថានីយវារីអគ្គិសនីតាតៃជាដើមគឺជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» បានលេចចេញជារូបរាងជាបន្តបន្ទាប់នៅលើទឹកដីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន អតីតប្រមុខរដ្ឋាភិបាលនិងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលអាណត្តិថ្មីរបស់កម្ពុជា សុទ្ធតែបានថ្លែងការកោតសរសើរខ្ពស់អំពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលបានរួមចំណែកមិនអាចខ្វះបានចំពោះវិបុលភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ក៏ដូចជាបានរឹតបន្តឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងចិនឱ្យកាន់តែស្អិតល្មួតថែមទៀត។

វេទិកាកំពូល «ខ្សែក្រវាត់និងផ្លូវ» សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី ៣ ដែលបើកពីថ្ងៃទី ១៧ ដល់ ១៨ ខែតុលា ឆ្នាំ ២០២៣ នេះ គាប់ជួនគ្នាជាមួយនឹងខួបលើកទី ១០ នៃការលើកឡើងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» គឺប្រកបដោយសារៈសំខាន់ ក្នុងការបូកសរុបសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ និងដាក់ចេញទិសដៅសហប្រតិបត្តិការថ្មីក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ។ គ្មានអ្វីគួរឱ្យសង្ស័យឡើយថា មហាគ្រួសារនៃការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» នឹងរីកធំធាត់ឡើងជាលំដាប់ ដែលនឹងប្រកៀកស្មាគ្នាស្វែងរកការអភិវឌ្ឍនិងវិបុលភាពរួម ដើម្បីឆ្ពោះទៅការបង្កើតសហគមន៍រួមវាសនា នៃមនុស្សជាតិក្នុងពេលឆាប់ៗ៕

ដោយ ៖ សហការី


ចែករំលែក៖