ភ្នំពេញ ៖ សារលិខិតជូនពរ សូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ជាទីគោរពរាប់អានដ៏ជ្រាលជបំផុត! ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្ដុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុគម្រប់ខួប៤៦ ឈាន ចូល៤៧ឆ្នាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នាថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៣ នេះ ក្នុងនាមគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមបួងសួងដល់ទេវតា និងបារមីនៃវត្ថុ សក្ដិសិទ្ធិក្នុងលោក ព្រមទាំងគុណព្រះរតនត្រ័យកែវទាំងបី សូមប្រោសប្រទានមហាពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ និងវិបុលសុខជូន សម្ដេចធិបតីនាយករដ្ឋមន្ត្រី សូមឱ្យសម្ដេចប្រកបដោយ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ ប្រាជ្ញាវាងវៃ ដើម្បីនៅបន្តបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ដឹកនាំរាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ថ្មីៗធំធេងថែមទៀត ដើម្បីឆ្ពោះទៅរកសុខ សន្តិភាព ស្ថេរភាពនយោបាយ មានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស មានការអភិវឌ្ឍលើគ្រប់វិស័យ និង មានកិត្យានុភាពល្បីល្បាញទាំងក្នុងតំបន់ និងសកលលោក ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមបួងសួងដល់ទេវតា និងបារមីនៃវត្ថុសក្តិសិទ្ធិក្នុង លោក ព្រមទាំងគុណព្រះរតនត្រ័យកែវទាំងបី សូមប្រោសប្រទានមហាពរជ័យ សិរីសួស្ដី សុភមង្គល បវរ មហាប្រសើរ និងវិបុលសុខជូនចំពោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំង បុត បុត្រី សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតអំពីខ្ញុំបាទ និងយើងខ្ញុំទាំងអស់គ្នា៕
ដោយ ៖ សិលា