ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា តើអ្នកដឹងទេសញ្ញានេះ មានន័យយ៉ាងដូចម្តេច?
ក្រសួងសាធារណការ បានបញ្ជាក់ដូចខាងក្រោមនេះ៖
*១.សញ្ញាហាមជែង៖សញ្ញានេះហាមជែងចំពោះយានយន្ដគ្រប់ប្រភេទ លើកលែងតែទោចក្រយាន្ដយន្ដ ។
*២.សញ្ញាផ្លូវកោងបត់បែន៖ សញ្ញានេះ ប្រើសម្រាប់អោយអ្នកបើកបរប្រុងប្រយ័ត្ន មានផ្លូវកោងបត់បែនច្រើនសារនៅខាងមុខ ។
ក្រសួងសាធារណការ និងដឹកជញ្ជូនសូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ឬផ្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។
លើសពីនេះទៅទៀតបងប្អូនប្រជាពលរដ្ឋក៏អាចចូលរួមសហការរាយការណ៍ពីផ្លូវដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរណ៍បានផងដែរ។
សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងជួយថែរក្សាផ្លូវថ្នល់របស់យើង ដើម្បីធ្វើដំណើរបានងាយស្រួល និងមានសុខសុវត្ថិភាព៕
ដោយ៖ សហការី