ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសំពៅលូន​ ឃាត់ខ្លួន​យុវជនម្នាក់ក្នុង​ករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖​ លោកវរសេនីយ៍ទោ​ទឹម​ វិឆ័​យ​  អធិការនគរ​បាលស្រុកសំ​ពៅលូន​ បានដឹក​នាំកម្លាំង​ផ្នែកប្រឆាំងគ្រឿលងញៀន នៃអធិការដ្ឋាននគរបាលស្រុក ល្បា​តក្នុងភូមិសាស្ត្រខាង​លើ និងបង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុ​ញៀន មួយករណី ក្នុងបទល្មើ​សជាក់ស្តែង​ កាលពីយប់ថ្ងៃទី១៨ខែតុលាឆ្នាំ២០២៣ វេលាម៉ោង ២១​និង០០នាទី នៅចំ​ណុចក្រុមទី០៩ ភូមិអូរ ឃុំសន្តិភាព ស្រុក​ សំពៅលូន ខេត្តបាត់ដំបង។ 

 ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបចាប់ឃាត់ខ្លួនជន​សង្ស័យបានចំនួន ០១នាក់ ឈ្មោះ ជួង ធឿន ភេទ ប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

-*វត្ថុតាងចាប់យកបានរួមមាន៖

– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងទុយោចំនួន០១កំណាត់ទយោទម្ងន់០,១៨ក្រាម (ទាំងសំបក) សង្ស័យមានសារធាតុញៀន។

-ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ផ្កាឈូកមានត្រា អក្សរបរទេស WY ចំ០១គ្រាប់ ទម្ងន់០,០៩ក្រាម សង្ស័យមានសារធាតុញៀន។

-ដែកកេះចំនួន០១។

បច្ចុប្បន្ននគរបាលស្រុកបាននិងកំ​ពុង​ រៀបចំកសាងសំណុំរឿង បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី​ច្បាប់៕

ដោយ ៖ អរុណរះ


ចែករំលែក៖