ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រកាសទទួលស្គាល់ប្រធាន អនុប្រធានគណៈកិត្តិយសសាខា និងប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៥…!!!

ចែករំលែក៖

 ខេត្តព្រៃវែង ៖ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា បានបញ្ជាលើអោយដឹងថា, នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងបានរៀបចំ ពិធីប្រកាសទទួលស្គាល់ប្រធាន អនុប្រធានគណៈកិត្តិយសសាខា និងប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៥ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកឧកញ៉ា លោកជំទាវ គណៈកិត្តិយស គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា លោក លោកស្រី ប្រធាន អនុប្រធានគណៈកម្មាធិការ មន្ត្រីប្រចាំការអនុសាខា មន្ទីរ អង្គភាព អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធ យុវជន ស.ស.យ.ក ក្រុងព្រៃវែង សរុបអ្នកចូលរួមចំនួន ២០៤នាក់។   

លោក សុខ ផេង ប្រធានស្ដីទីគណៈកម្មាធិការសាខា បានលើកឡើងថា៖ ក្នុងរយៈពេល ៤ឆ្នាំ ចាប់ពីខែកញ្ញា ឆ្នាំ២០១៩ ដល់ ខែកញ្ញា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាខេត្ត និងអនុសាខា បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសារ រងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ សរុប ចំនួន ១,៥៩០គ្រួសារ/នាក់ ស្មើនឹង ៥៤០លើក ក្នុងនោះរងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ៩២១ខ្នង ស្មើនឹង ៩២១ គ្រួសារ អគ្គីភ័យ ២១៧គ្រួសារ រន្ទះបាញ់ស្លាប់ ២២នាក់ លង់ទឹកស្លាប់ ៨០នាក់ គ្រោះថ្នាក់ចរាចរណ៍ ៩៨នាក់ ទឹកជំនន់ប៉ះពាល់ ១១គ្រួសារ ស្លាប់ដោយសារជំងឺ១១១នាក់ គ្រោះថ្នាក់ឧប្បទវហេតុ ៤៣នាក់ និងបាក់ច្រាំងទន្លេ ៨៧ខ្នងផ្ទះ ស្មើនឹង៨៧គ្រួសារ។ 

ក្នុងពិធីនេះ លោកស្រី សោម សេរីវឌ្ឍន៍ នាយិកា នាយកដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា បានអានសេចក្តីសម្រេចស្តីពីការកែសម្រួល និងតែតាំងសមាសភាពគណៈកិត្តិយស និងគណៈកម្មាធិការ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៥ មានដូចខាងក្រោម៖

១.លោកអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខា និងអនុប្រធានកិត្តិយស ចំនួន ៣៦រូប។

២.លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា និងសមាជិក ចំនួន ១២រូប ព្រមទាំងសមាជិកបម្រុង ចំនួន ២រូប។ 

ក្នុងឱកាសនោះដែរលោក សួន សុម៉ាលីន ត្រូវបានប្រកាសជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងដើម្បីបន្តការដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែងនេះឲ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើងបន្ថែមទៀត ក្នុងនោះលោក សួន សុម៉ាលីន បានធ្វើការប្ដេជ្ញាចិត្ត រក្សាខ្ជាប់នូវគោលករណ៏គ្រឹះទាំង ៧ប្រការ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម មាន៖ 

– ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។

-រក្សាគុណតម្លៃ តម្លាភាព គណយយ្យភាព ជំនឿទុកចិត្ត ការទទួលស្គាល់ ការត្រៀមខ្លួនជាស្រេច បរិយាប័ន្ន ប្រសិទ្ធភាព ប្រសិទ្ឋផល និងការប្តេចជ្ញាចិត្ត។ 

– បន្តប្រតិបត្តិតាមគោលការណ៏ណែនាំរបស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌ឲ្យបាន ជោគជ័យ និងមានប្រសិទ្ធភាព។ 

-បន្តពង្រឹងការរក្សាកិត្តិនាមជាសមាគមជាតិ មានដំណើរការល្អ មានភាពម្ចាស់ការ ជាប្រតិបត្តិករដ៏រឹងមាំ និង បំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

-រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយអាត្រាឈឺ និងស្លាប់នៃមាតា ទារក និងកុមារ។

-ការពារ និងលុបបំបាត់ជំងឺឆ្លង មិនឆ្លង ធ្វើអន្តរាគមន៍សុខភាពគ្រាអាសន្ន សុខភាពមនុស្សចាស់ សង្គ្រោះបឋម និង ការលើកកម្ពស់សុខភាព សហគមន៍។ 

-ក្សាសាមគ្គីភាព ឯកភាពរួមដោះស្រាយបញ្ហាប្រឈម ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងជួរគណ:កម្មាធិការសាខា។

-ដឹកនាំតម្រង់ទិសក្រុមប្រតិបត្តិសាខា និងអនុសាខាក្រុងស្រុក ឲ្យអនុវត្តបានល្អនូវភារកិច្ចស្របតាមយុទ្ធសាស្រ្តកាកបាទក្រហម កម្ពុជា(២០២១-២០៣០) ក្នុងនោះផ្អែកលើវិស័យអាទិភាព ទាំង ៤។ 

-បង្កើនគំនិតស្មារតីច្នៃប្រឌិត ក្នុងការងារកៀរគរ រកមូលនិធិពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើសេវាកម្ម មនុស្សធម៌ជូនសាខា។ 

-បន្តពង្រឹងសមត្ថភាពក្រុមប្រតិបត្តិសាខា និងក្រុមកាកបាទក្រហមតាមឃុំ/សង្កាត់ អ្នកស្ម័គ្រចិត្តឲ្យបំពេញ ភារកិច្ចមនុស្សធម៌ នៅភូមិសាស្ត្រខ្លួនឲ្យបានល្អប្រសើរទាន់ពេលវេលា និងមានប្រសិទ្ធភាព។ 

-ប្តេជ្ញាចិត្តបន្តការពង្រីកសមត្ថភាពអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា លើការងារសង្គ្រោះបឋម និងពង្រឹងសកម្មភាពអប់រំសុខភាពក្នុងសហគមន៍ នៅដ្ឋាន ។

លោកស្រី ពុំ ចន្នីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បើមានប្រសាសន៍លើកឡើងថា បន្តអនុវត្តយុទ្ធសាស្ត្រ ២០២១-២០៣០ ដែលវិស័យអាទិភាពចំនួន៤ រួមមាន៖ វិស័យអាទិភាព ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ។ វិស័យអាទិភាពបន្ទាប់ សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ ដែលរួមមានជាពិសេស ការងារឥស្សរជនឆ្នើម ជាសកម្មភាពទៀងទាត់ ដូចភ្លៀងរលឹម។ វិស័យអាទិភាព ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌។

វិស័យអាទិភាព ការអភិវឌ្ឍស្ថាប័នគឺការពង្រឹង ពង្រីក និងថែរក្សាបណ្តាញអ្នកស្ម័គ្រចិត្ត និងយុវជន។ 

ថ្លែងនៅក្នុងឱកាសនោះដែរ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខា ទើបតែងតាំងថ្មី បានមានប្រសាសន៍កោតសរសើរ និងមានតម្លៃ ខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់កាក

បាទសាខាការបាត់ក្រោមកម្ពុជាខេត្តព្រៃវែង ដែលបានអនុវត្តកន្លងមក និងបានគាំទ្រចំពោះកិច្ចការងារទាំងអស់ដែលសាខាការបានអនុវត្តកន្លងមកនោះ។ 

លោក អភិសន្តិបណ្ឌិត ក៏បានមានប្រសាសន៍ ណែនាំដល់ប្រធានគណៈកម្មការ សាខាកាកបទក្រហមកម្ពុជាខេត្តព្រៃវែងដែលមើលបានប្រកាសតែងតាំងថ្មីនេះ ត្រូវជម្រុញឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ខិតខំបន្តអនុវត្តចំពោះការងារមនុស្សធម៌នេះជាបន្តទៀត ធ្វើយ៉ាងណាដើម្បីជួយ សម្រួលដល់បងប្អូនប្រជា ពលរដ្ឋដែលជួបនូវគ្រោះអន្តរាយគ្រោះធម្មជាតិផ្សេងៗ បានទាន់ពេលវេលា និងជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា៕

ដោយ ៖ សហការី


ចែករំលែក៖