ក្លិបសារិកាព្រៃ Newcastle United បានបញ្ជាក់ថា ខ្សែបម្រើ Sandro Tonali កំពុងត្រូវបានស៊ើបអង្កេតដោយការិយាល័យរដ្ឋអាជ្ញាអ៊ីតាលី និងសហព័ន្ធបាល់ទាត់អ៊ីតាលី ពាក់ព័ន្ធនឹងសកម្មភាពភ្នាល់ខុសច្បាប់។ កីឡាករវ័យ២៣ឆ្នាំរូបនេះត្រូវបានដកចេញពីជំរុំហ្វឹកហាត់របស់អ៊ីតាលីនាពេលថ្មីៗនេះ។
ក្លិបបានបន្ថែមក្នុងសេចក្តីថ្លែងការណ៍មួយថា Tonali កំពុងសហការជាមួយនឹងការស៊ើបអង្កេត។ គាត់ និងក្រុមគ្រួសាររបស់គាត់នឹងបន្តទទួលបានការគាំទ្រពេញលេញពីក្លិប។ ដោយសារដំណើរការដែលកំពុងដំណើរការនេះ Sandro និង Newcastle United មិនអាចផ្តល់ការអត្ថាធិប្បាយបន្ថែមបានទេនៅពេលនេះ។
ថ្មីៗនេះ Nicolo Zaniolo នៅ Aston Villa បានចាកចេញពីជំរុំហ្វឹកហាត់របស់ប្រទេសអ៊ីតាលីសម្រាប់ការប្រកួតជម្រុះ Euro 2024 ទល់នឹង Malta និង England បន្ទាប់ពីត្រូវបានគេប្រាប់ថា ពួកគេពាក់ព័ន្ធនឹងការស៊ើបអង្កេតដោយព្រះរាជអាជ្ញាអ៊ីតាលី។
Tonali ដែលត្រូវបានជម្រើសជាតិអ៊ីតាលី១៥ដង បានចូលរួមជាមួយ Newcastle ពី AC Milan ក្នុងខែកក្កដាក្នុងតម្លៃ៥៥លានផោន។ កាលពីថ្ងៃពុធខ្សែបម្រើ Nicolo Fagioli របស់ Juventus ត្រូវបានសហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) ពិន័យព្យួររយៈពេល៧ខែពីបទបំពានច្បាប់ភ្នាល់។
Fagioli ជាប់បម្រាមរយៈពេល៥ខែ ហើយត្រូវបានពិន័យជាប្រាក់ចំនួន១២,៥០០អឺរ៉ូ។ គាត់ក៏បានយល់ព្រមលើផែនការព្យាបាលយ៉ាងហោចណាស់៦ខែដើម្បីដោះស្រាយបញ្ហាល្បែងរបស់គាត់ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)