ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ម្សិលមុិញនេះ បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញពីភាពជោគជ័យ នៃដំណើរចូលរួមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ នៅសាធារណរដ្ឋប្រជាមានិតចិន។
សម្តេចធិបតី ហ៊ុន ម៉ាណែត រួមដំណើរដោយលោកស្រីបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ធ្វើដំណើរចាកចេញពីរដ្ឋធានីប៉េកាំង នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បន្ទាប់ពីបានអញ្ជើញចូលរួម វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់ កិច្ចសហប្រតិបត្តិការអន្តរជាតិ តបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតី នៃ សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
ក្រៅពីការចូលរួម វេទិកាខ្សែ ក្រវាត់ និងផ្លូវ លើកទី៣ សម្ដេចធិបតី បានជួបសម្តែងការគួរសមជាមួយប្រធានាធិបតី ជួបពិភាក្សា ការងារជាមួយនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ចិន ព្រមទាំងទទួលជួបប្រធានក្រុមហ៊ុនចិនលំដាប់ អន្តរជាតិជាច្រើន ដោយសម្រេចបានជោគជ័យយ៉ាងធំធេង ដែលជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន កម្ពុជា។
ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ ប្រធានាធិបតីវៀតណាម និង ប្រធានរដ្ឋឡាវ ផងដែរ។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមអានទាំងស្រុងដូចខាងក្រោម ៕
ដោយ ៖ សហការី