ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!​ មនុស្ស​ចំនួន​ ២នាក់​ទៀត​បន្តស្លាប់តាមដងផ្លូវ​ និងរបួសធ្ងន់ស្រាល ០៩នាក់

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ​ បណ្តាលឱ្យមនុស្ស ស្លាប់ ០២នាក់ (ស្រី ០១នាក់), របួសធ្ងន់ស្រាល ០៩នាក់ (ស្រី ០៤នាក់) និងមិនពាក់មួកសុវត្ថិភាព ០៣នាក់ (យប់ ០នាក់) ។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ ចូលរួម​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! 

ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានគូសបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមនុស្ស ស្លាប់ ០២នាក់ (ស្រី ០១នាក់), របួសធ្ងន់ ០៤នាក់(ស្រី ០២នាក់),  និងរបួសស្រាល ០៥នាក់ (ស្រី ០២នាក់)  គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ០៦លើក (យប់ ០៣លើក), រួមមាន ៖ កត្តាល្បឿន ០៤លើក (ស្លាប់ ០២នាក់), និងបត់គ្រោះថ្នាក់ ០២លើក។ 

សូមជម្រាបថា​ តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក៏បានបង្ហាញពីលទ្ធផលរយៈពេល១៩ថ្ងៃ គឺចាប់ពីថ្ងៃទី១-១៩ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា យានយន្តចូលគោលដៅចំនួន ២៣,៨០៧គ្រឿង រថយន្តធំ៣០៣គ្រឿង រថយន្តតូច៤,១៩១គ្រឿង ម៉ូតូ ១៩,៣១៣គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥,៨៧៦គ្រឿង  រថយន្តធំ៦២គ្រឿង រថយន្តតូច៨៤៨គ្រឿង  ម៉ូតូ ៤,៩៦៦គ្រឿង (៤,៩៦៦ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេសកម្ពុជា៕

ដោយ៖ សហការី


ចែករំលែក៖