ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពជំនន់ទឹកស្ទឹងព្រែកត្នោត​បានជន់លិចលំនៅឋានពលរដ្ឋ ក្នុងខណ្ឌដង្កោជាង៩០០ខ្នង​ បេីគិតត្រឹមព្រឹកថ្ងៃទី២០​ តុលា​ ២០២៣នេះ

ចែករំលែក៖

ភ្នំពេញ​ ៖​ យោងតាមរបាយការណ៍ពីអាជ្ញាធរខណ្ឌដង្កោបានឱ្យដឹងថា ស្ថានភាពទឹកជំនន់តាមសណ្តរស្ទឹងព្រែកត្នោត នៃមូលដ្ឋាន ខណ្ឌ ដង្កោ រាជធានីភ្នំពេញ គិតត្រឹមវេលាម៉ោង៦ និង៤៧នាទីព្រឹកថ្ងៃ ទី ២០ ខែតុលា ឆ្នាំ២០២៣នេះ​ បានបណ្តាលឲ្យរងផលប៉ះពាល់ប្រមាណ ០៩សង្កាត់ ស្មើ ៤១ភូមិ ដោយ បានជន់លិចផ្ទះ ៩៣៣ខ្នង មាន ១.០០៥គ្រួសារ ដែលមានមនុស្ស ៣.៧២៦នាក់ ។ 

    ក្នុងនោះបានប៉ះពាល់ផ្លូវ ចំនួន ១០ខ្សែ ,សាលារៀន ចំនួន ០២ ,មណ្ឌលសុខភាព ចំនួន ០១ ,វត្ត ចំនួន ០៣ ,សាលាសង្កាត់ ចំនួន ០២ និងប៉ុស្តិ៍រដ្ឋបាល ចំនួន ០២ ។

    មន្ត្រីជំនាញបញ្ជាក់ថា ទំនប់ ៧មករា កម្ពស់ទឹកខាងមុខទ្វា មានកម្ពស់ ៥,៨៥ម៉ែត្រ ខ្ពស់ ជាង ទំនប់ បង្ហៀរ ១,០៥ម៉ែត្រ ។ កម្ពស់ទឹកខាងក្រោយទ្វាមានកម្ពស់ ៨,៦៨ម៉ែត្រ កើនឡើង ០,៩៣ ម៉ែត្រ ។ កម្ពស់ទឹកក្រោយទ្វា ៧,០០ម៉ែត្រ កម្ពស់ទឹកមុខ និង ក្រោយទ្វាខុសគ្នា ០,១៧ម៉ែត្រ ។ 

  ជាមួយគ្នានោះ​ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធក៏បានត្រៀមខ្លួនរួចរាល់ ក្នុងការជម្លៀសពលរដ្ឋ សត្វពាហនៈ និងទ្រព្យសម្បត្តិមួយចំនួនទៅកាន់ទីទួលសុវត្ថិភាព ក្នុងករណីទឹកហក់ឡើងខ្លាំងផងដែរ​ ៕​ 

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖