ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៣នាក់​ ក្នុងបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២០ តុលា ចំនួន ៣១ករណី

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៣ នាក់(ស្រី ០៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣១ករណី ទូទាំងប្រទេសនៅថ្ងៃទី២០ ខែតុលា ឆ្នាំ​២០២៣ម្សិលមិញនេះ​។

ក្នុងចំណោមជនសង្ស័យចំនួន ៦៣នាក់ រួមមាន៖​ រក្សាទុក ដឹកជញ្ជូន ២០ករណី ឃាត់ ៣៧នាក់(ស្រី ១នាក់)​ ;ប្រើប្រាស់ ១១ករណី ឃាត់ ២៦នាក់(ស្រី ៣នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែតុលា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ២៩,១០ក្រាម និង៣៥កញ្ចប់តូច។​ កេតាមីន(Ke) ស្មេីនិង​ ២កញ្ចប់តូច។​ កញ្ឆា  ស្មេីនិង​ ១៣,២៣ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

*កម្លាំង​នគរបាល​ជាតិ​ ១២អង្គភាព

១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១១នាក់ ស្រី ៣នាក់ ចាប់យកIce ១,០៦ក្រាម។

២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់។

៣ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ០,៥៣ក្រាម។

៤ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤១ក្រាម។

៥ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៦,០២ក្រាម និងកញ្ឆា ១៣,២៣ក្រាម។

៦ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ០,៩៣ក្រាម។

៧ / ក្រចេះ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ៨កញ្ចប់តូច។

៨ / រាជធានីភ្នំពេញ៖ រក្សាទុក ៤ករណី ឃាត់ ១២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ១៧កញ្ចប់តូច។

៩ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦,៣៧ក្រាម។

១០ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១,០២ក្រាម។

១១ / ព្រះសីហនុ៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យកIce ២,៣៤ក្រាម។

១២ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១០កញ្ចប់តូច។

*កម្លាំងកងរាជអាវុធហត្ថ ៣អង្គភាព

១ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់។

២ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ០នាក់ ចាប់យកKe ២កញ្ចប់តូច។

៣ / កែប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៤២ក្រាម៕

ដោយ​៖ សហការី​


ចែករំលែក៖