ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងមរណភាព ! នាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យសម្តេចធិបតី​ ទទួលមរណភាព ដោយរោគាពាធ នៅក្នុងជន្មាយុ៦៤ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី  បានទទួលមរណភាព នៅម៉ោង១០៖១០នាទី ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ ដោយរោគាពាធ នៅក្នុងជន្មាយុ៦៤ឆ្នាំ។

នេះបើយោងតាមក្រុមគ្រួសារសព ថ្លែងប្រាប់សារព័ត៌មាន  និងជាការជូនដំណឹងដល់សាច់ញាតិជិតឆ្ងាយនៃសព។

ក្នុងនោះដែរ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមទាំងក្រុមគ្រួសារ បងប្អូន កូនក្មួយ ទាំងអស់ មានទុកជាទម្ងន់ ដោយ នាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលមរណភាព នៅម៉ោង១០៖១០នាទី ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ ដោយរោគាពាធ នៅក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ។ ដំណឹងមរណភាពនេះ ក៊ចាត់ទុកជាការអញ្ជើញ ដល់សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនសាច់ញាតិជិតឆ្ងាយនៃសព យាងអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យ ៕

ដោយ ៖ សហការី


ចែករំលែក៖