ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកតាមដងផ្លូវ​ បន្តសម្លាប់មនុស្ស​ ៦នាក់បន្ថែមទៀត​ និងរបួសធ្ងន់ស្រាល ០៤នាក់​ ដូច្នេះ​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

ចែករំលែក៖

ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា​ សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ​ បណ្តាលឱ្យមនុស្ស ស្លាប់ ០៦នាក់ (ស្រី ០នាក់), របួសធ្ងន់ស្រាល ០៤នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ០៣នាក់ (យប់ ០២នាក់) ។

របាយការណ៍ដដែល​ បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមនុស្ស ស្លាប់ ០៦នាក់ (ស្រី ០នាក់), របួសធ្ងន់ ០២នាក់(ស្រី ០នាក់),  និងរបួសស្រាល ០២នាក់ (ស្រី ០នាក់)  គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ០៩លើក (យប់ ០៦លើក), រួមមាន ៖ កត្តាល្បឿន ០១លើក (ស្លាប់ ០១នាក់), មិនគោរពសិទ្ធ ០៣លើក (ស្លាប់ ០២នាក់), មិនប្រកាន់ស្តាំ ០១លើក, ប្រជែងគ្រោះថ្នាក់ ០២លើក (ស្លាប់ ០៣នាក់) ,បត់គ្រោះថ្នាក់ ០១លើក និងស្រវឹង ០១លើក។ 

ជាមួយគ្នានោះ​ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២២ ខែតុលានេះដែរ​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រកឃើញយានយន្តល្មើសចំនួន ៥៣២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា​ នាថ្ងៃទី​២២​ តុលា​នេះដែរ​។ 

​នាយកដ្ឋាននគរបាលចរាចរណ៍​ បានបញ្ជាក់ថា​ ចំនួនគោលដៅសរុប ៦៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៨០៤គ្រឿង រថយន្តធំ ១០គ្រឿង រថយន្តតូច ១៤១គ្រឿង និងម៉ូតូ ៦៥៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥៣២គ្រឿង  រថយន្តធំ ០៤គ្រឿង រថយន្តតូច ៧១គ្រឿង  និងម៉ូតូចំនួន ៤៥៧ គ្រឿង  ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល២២ថ្ងៃ ពីថ្ងៃទី១-២២ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ២៦,៣២១គ្រឿង រថយន្តធំ៣៧១គ្រឿង រថយន្តតូច៤,៦៤២គ្រឿង ម៉ូតូ ២១,៣០៨គ្រឿង។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧,៤៤៩គ្រឿង  រថយន្តធំ៧១គ្រឿង រថយន្តតូច១,០៧៦គ្រឿង  ម៉ូតូ ៦,៣០២គ្រឿង (៦,៣០២ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ​៖ សហការី​


ចែករំលែក៖