ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៤នាក់​ ក្នុងបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២២ តុលា ចំនួន ២៣ករណី

ចែករំលែក៖

ភ្នំពេញ៖ សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៣៤ នាក់(ស្រី ០២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៣ករណី ទូទាំងប្រទេសនៅថ្ងៃទី២២ ខែតុលា ឆ្នាំ​២០២៣ម្សិលមិញ​។

ក្នុងចំណោមជនសង្ស័យចំនួន ៣៤នាក់ រួមមាន៖​ រក្សាទុក ដឹកជញ្ជូន ១៩ករណី ឃាត់ ២៩នាក់(ស្រី ២នាក់),ប្រើប្រាស់ ៤ករណី ឃាត់ ៥នាក់(ស្រី ០នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី ខែតុលា រួមមាន៖មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ៤៧,៦៣ក្រាម និង៥៥កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

*កម្លាំង​នគរបាល​ជាតិ​​ ០៩អង្គភាព

១ / បាត់ដំបង៖ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់។

២ / កំពង់ចាម៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៤៦ក្រាម។

៣ / កំពង់ស្ពឺ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ២៤,១៦ក្រាម។

៤ / កណ្តាល៖ រក្សាទុក ៧ករណី ឃាត់ ៩នាក់ ស្រី ១នាក់ ចាប់យកIce ៤៤កញ្ចប់តូច។

៥ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច។

៦ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២កញ្ចប់តូច។

៧ / ព្រៃវែង៖ រក្សាទុក ៣ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ចាប់យកIce ១១,៦៤ក្រាម។

៨ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦កញ្ចប់តូច។

៩ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។,៥៩ក្រាម។

*កម្លាំង​កងរាជអាវុធហត្ថ ១អង្គភាព

១ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១០,៣៧ក្រាម៕

ដោយ​៖ សហការី​


ចែករំលែក៖