ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៣ ខែតុលា រកឃើញយានយន្តល្មើសចំនួន ៤២៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៧២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៨០១គ្រឿង រថយន្តធំ ០គ្រឿង រថយន្តតូច ៣៣គ្រឿង និងម៉ូតូ ៧៦៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤២៦គ្រឿង  រថយន្តធំ ០គ្រឿង រថយន្តតូច ២៤គ្រឿង  និងម៉ូតូចំនួន ៤០២គ្រឿង  ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល២៣ថ្ងៃ ពីថ្ងៃទី១-២៣ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ២៧,១២២គ្រឿង រថយន្តធំ ៣៧១គ្រឿង រថយន្តតូច ៤,៦៧៥គ្រឿង ម៉ូតូ ២២,០៧៦គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧,៨៧៥គ្រឿង  រថយន្តធំ ៧១គ្រឿង រថយន្តតូច ១,១០០គ្រឿង  ម៉ូតូ ៦,៧០៤គ្រឿង (៦,៧០៤ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ ៖ សហការី


ចែករំលែក៖