ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គស្រោចស្រង់ជាតិ ជាតួអង្គដែលហ៊ានចេញមុខតតាំងដណ្តើមជីវិតខ្មែរពីចង្កូមមជ្ជុរាជ

ចែករំលែក៖

ភ្នំពេញ៖ «…សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គស្រោចស្រង់ជាតិ ជាតួអង្គដែលហ៊ានចេញមុខតតាំងដណ្តើមជីវិតខ្មែរពីចង្កូមមជ្ជុរាជ ជាតួអង្គបិតាស្ថាបនិកសន្តិភាព និងការបង្រួបបង្រួមជាតិ និងជាតួអង្គនៃការអភិវឌ្ឍប្រទេសឱ្យស្គាល់ការរីកចម្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំចុងក្រោយ។ ដូច្នេះ ប្រាកដណាស់ថា សម្តេចតេជោ ហ៊ុន សែន គឺជារដ្ឋបុរសដ៏កម្រនិងដ៏ឆ្នើមរបស់កម្ពុជានាចុងសតវត្សរ៍ទី ២០ និងដើមសតវត្សរ៍ទី ២១ នេះ….» ។ នេះជាការថ្លែងពី លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ 

«…តួអង្គសម្តេចតេជោ ហ៊ុន សែន ដែលបានលេចមុខតាំងពីដើមទីក្នុងបុព្វហេតុស្រោចស្រង់ជាតិនិងអាយុជីវិតខ្មែរ ក៏បានបន្តបេសកកម្មដើម្បីស្វែងរកសន្តិភាពជូនកម្ពុជារហូតដល់សម្រេចបានទាំងស្រុងនៅឆ្នាំ ១៩៩៨ ក្រោមនយោបាយ«ឈ្នះឈ្នះ»តាមរូបមន្តខ្មែរសុទ្ធសាធ។ សន្តិភាពក៏បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ប្រទេសរហូតសព្វថ្ងៃ…» ។ ជាការបញ្ជាក់បន្ថែមពី លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ 

លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងទៀតថា ៖  «…តាមរយៈការចរចាដ៏ស្វិតស្វាញនិងប្រើពេលជិត៤ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសក៏បានសម្រេចឡើងនាថ្ងៃទី ២៣ តុលា ១៩៩១ ដែលបើកផ្លូវឱ្យមានការបោះឆ្នោតឆ្នាំ ១៩៩៣។ ប៉ុន្តែ ក្រោយបង្កើតនិងប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ និងក្រោយពីកម្លាំងអ៊ុនតាក់បានដកចេញពីកម្ពុជា សន្តិភាពនៅមិនទាន់រកឃើញនៅឡើយ។ កម្លាំងខ្មែរក្រហមនៅតែបន្តគ្រប់គ្រងដែនដីមួយផ្នែករបស់កម្ពុជា ហើយអសន្តិសុខនិងជម្លោះប្រដាប់អាវុធនៅតែកើតមាន…» ៕

ដោយ ៖ សហការី


ចែករំលែក៖