ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣ តុលា បណ្តាលឲ្យមនុស្សស្លាប់ ០៨នាក់(ស្រី ០នាក់) និងរបួសធ្ងន់ស្រាល ០៥នាក់(ស្រី ០នាក់)

ចែករំលែក៖

ភ្នំពេញ ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្ស ស្លាប់ ០៨នាក់ (ស្រី ០នាក់), របួសធ្ងន់ស្រាល ០៥នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ០៨នាក់ (យប់ ០៥នាក់) ។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៣ ខែតុលា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្ស ស្លាប់ ០៨នាក់ (ស្រី ០នាក់), របួសធ្ងន់ ០៥នាក់(ស្រី ០នាក់),  និងរបួសស្រាល ០នាក់ (ស្រី ០នាក់)  គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១១លើក (យប់ ០៥លើក), រួមមាន ៖ កត្តាល្បឿន ០៤លើក (ស្លាប់ ០៣នាក់), មិនគោរពសិទ្ធ ០៤លើក (ស្លាប់ ០៤នាក់), មិនប្រកាន់ស្តាំ ០២លើក (ស្លាប់ ០១នាក់) និងកត្តាយាន ០២លើក ៕

ដោយ ៖ សហការី


ចែករំលែក៖