ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី នារសៀល ថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានចូលរួមរំលែកទុក្ខជាមួយ  លោកជំទាវ ជឹម ម៉ានី ចំពោះមរណភាពរបស់ ឯកឧត្តមនាយឧត្ដមសេនីយ៍ ប្រាក់ វណ្ណឌី កាលពី វេលាម៉ោង ១០៖១០នាទីព្រឹក ថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ ទី២២ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ។

នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិតសូមចូលរួម រំលែកនូវសមានទុក្ខក្ដុកក្ដួល និងសោកស្ដាយស្រណោះ អាឡោះអាល័យ យ៉ាងក្រៃលែងចំពោះ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ប្រាក់ វណ្ណឌី ដែលជាឥស្សរជនមួយរូប ប្រកបដោយគុណសម្បត្តិល្អ ឆ្នើម ក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ។

សូមដួងវិញ្ញាណក្ខ័ន្ធសព ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី ឆាប់បានយោនយក កំណើតកើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សហការី


ចែករំលែក៖