ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តខេត្តកោះកុង ចេញសេចក្តីជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធចំនួន០២ភូមិ នៅភូមិ២ និងភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

ចែករំលែក៖

ខេត្តកោះកុង ៖ រដ្ឋបាលខេត្តកោះកុង សូមជូនដំណឹងដល់សាធារណៈជនព្រមទាំងគ្រប់មន្ទីរ គ្រប់អង្គភាព និង គ្រប់ស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ដែលស្ថិតនៅភូមិ២ និងភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ឲ្យបានជ្រាបថា ដើម្បីអនុវត្តន៍តាមខ្លឹមសារនៃអនុក្រឹត្យ យោងខាងលើ គណៈកម្មការរដ្ឋបាលនឹងធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារសុរិយោដី ដែលមាន ប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដីដែលក្រុមប្រតិបត្តិកម្មវិធីបានធ្វើការវាស់វែង និងប្រមូលទិន្នន័យ កន្លងមក។

ហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន និងអង្គភាពនានា ដែលមានការពាក់ព័ន្ធនឹង ក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ មេត្តាចូលរួមពិនិត្យទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យដើម្បី បញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល ១៥ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) គិតចាប់ពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកំហិត នៅវត្តសមុទ្វារាម (ហៅវត្តប៉ាក់ខ្លង)។

សូមបញ្ជាក់ថា ផុតរយៈពេលកំណត់នៃការបិទផ្សាយជាសាធារណៈនេះ គណៈកម្មការរដ្ឋបាលនឹង ធ្វើការបូកសរុបហើយលើកសំណើសុំផ្តល់សិទ្ធិលើអចលនវត្ថុទៅ អភិបាលនៃគណៈអភិបាលខេត្ត ដើម្បី ពិនិត្យ និងសម្រេចរួចបញ្ជូនឲ្យរដ្ឋបាលសុរិយោដីចេញវិញ្ញាបន់ប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខណៈតាមច្បាប់។

គណៈកម្មការរដ្ឋបាលនឹងដាក់ទីតាំងបណ្ដោះអាសន្ននៅកន្លែងបិទផ្សាយដើម្បីរង់ចាំទទួលពិគ្រោះ និងផ្តល់យោបល់ដល់អ្នកដែលមានសំណូមពរ ៕

ដោយ ៖ សហការី


ចែករំលែក៖