ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបានប្រកាសត្រៀមខ្លួនក្នុងការធ្វើអន្តរាគមន៍ប្រសិនបើជម្លោះអុីស្រាអែលនិងក្រុមហាម៉ាស់ឆ្លងកាត់ខ្សែបន្ទាត់

ចែករំលែក៖

មន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយកាលពីថ្ងៃទី ២២ ខែតុលាថា អាមេរិកត្រៀមខ្លួនជាស្រេចដើម្បីធ្វើអន្តរាគមន៍ ប្រសិនបើជម្លោះរវាងអុីស្រាអែល នឹងក្រុមហាម៉ាស់កាន់តែកើនឡើង ហើយកងកម្លាំងផ្សេងទៀតនៅក្នុងតំបន់មានចេតនាវាយប្រហារពលរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ Lloyd Austin បានសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិកកាលពីថ្ងៃទី ២៣ ខែតុលា ទាក់ទងនឹងជម្លោះរវាងអុីស្រាអែល នឹងក្រុមហាម៉ាស់។
លោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិករំពឹងថា កងកម្លាំងរបស់អុីរ៉ង់នឹងស្វែងរកឱកាសដើម្បីធ្វើឱ្យជម្លោះកាន់តែកើនឡើង ហើយសហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតបប្រសិនបើពលរដ្ឋអាមេរិកឬកងកម្លាំងប្រដាប់អាវុធត្រូវបានវាយប្រហារ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បាននិយាយថា ទាហានអាមេរិកនិងប្រជាពលរដ្ឋនៅក្នុងតំបន់មានហានិភ័យក្នុងការប្រឈមមុខនឹងការវាយប្រហារកាន់តែខ្លាំងឡើង ហើយថាសហរដ្ឋអាមេរិកមានសិទ្ធិការពារខ្លួន និងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការសមស្របឡើយ។
រដ្ឋមន្ត្រី Lloyd Austin ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកនឹងបន្តបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ ដើម្បីផ្ញើសារច្បាស់លាស់មួយទៅកាន់កងកម្លាំងដែលកំពុងស្វែងរកការពង្រីកជម្លោះ។
ការព្រមានពីអាមេរិកបានកើតឡើងក្នុងបរិបទដែលអុ៏ស្រា
អែលបានប្រកាសថានឹងបើកការវាយប្រហារលើដីនៅតំបន់ហ្គាហ្សាជាការសងសឹកចំពោះការវាយប្រហារថ្ងៃទី ៧ ខែតុលាដោយក្រុមហាម៉ាស់ ដែលបានសម្លាប់ជនជាតិអុីស្រាអែលជាង ១,៤០០ នាក់៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖