ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានលង់ទឹកស្រះស្លាប់សង្ស័យដើររអិលជើងធ្លាក់ចូលក្នុងស្រះទឹក

ចែករំលែក៖

ខេត្តប៉ៃលិន ៖ តាមប្រភពពីមន្ត្រីជំនាញបានឱ្យដឹងថា÷នៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ បានទទួលការរាយការណ៍ពីប្រជាពលរដ្ឋថាមានករណីមនុស្សលង់ទឹកស្រះស្លាប់ម្នាក់  នៅចំណុចស្រះទឹកជាប់ឡឥដ្ឋរបស់លោក ម៉ាក បៃ ស្ថិតក្នុងភូមិ ភ្នំកុយ ឃុំ សាលាក្រៅ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន។

 សពរងគ្រោះមានឈ្មោះ រិត ម៉ៅ ភេទ ប្រុស អាយុ ១៧ឆ្នាំ (មុខរបរ កម្មករឡឥដ្ឋ) រស់នៅភូមិ/ឃុំកើត ហេតុខាងលើ។

កម្លាំងជំនាញប៉ុស្ថិ៍បានបន្តថា÷ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ កម្លាំងជំនាញផ្នែកកោសល្យវិច័យនៃអធិការដ្ឋាន នគរបាលស្រុកសាលាក្រៅ និងកម្លាំងជំនាញការិយាល័យកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងក្រុមគ្រូពេទ្យបានចុះទៅដល់កន្លែងកើតហេតុពិនិត្យធ្វើកោសល្យវិច័យរួចបានបញ្ជាក់ថាសពខាងលើពិតជាស្លាប់ដោយសារលង់ ទឹកពិតប្រាកដមែន។ ក្រោយពីកាតពិនិត្យចប់សព្វគ្រប់បានប្រគល់សពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ស សារ៉េត


ចែករំលែក៖