ព័ត៌មានទាន់ហេតុការណ៍៖

Reguilon អាចនឹងត្រឡប់មក Manchester United វិញពេលប៉ះCopenhagen

ចែករំលែក៖

ខ្សែការពារ Sergio Reguilon អាចនឹងត្រឡប់មក Manchester United សម្រាប់ការប្រកួត Champions League ដ៏សំខាន់របស់ពួកគេជាមួយ FC Copenhagen នៅ Old Trafford នៅរាត្រីថ្ងៃអង្គារនេះ។ ក្រុមបិសាចក្រហមកំពុងជួបបញ្ហារបួស ហើយបានចាញ់ការប្រកួតក្នុងពូល A របស់ពួកគេ២លើកមកទល់ពេលនេះ។

ថ្មីៗនេះ Reguilon បានជាសះស្បើយពីរបួស ប៉ុន្តែបានខកខានការទទួលជ័យជម្នះកាលពីថ្ងៃសៅរ៍នៅឯក្រុម Sheffield United ដោយសារតែជំងឺ។

លោក Erik ten Hag គ្រូបង្វឹកក្រុម Manchester United បាននិយាយថា “Sergio Reguilon បានធ្លាក់ខ្លួនឈឺកាលពីថ្ងៃសៅរ៍ ដូច្នេះគាត់មានកាយសម្បទា។ គាត់បានហ្វឹកហាត់ពេញមួយសប្តាហ៍កាលពីសប្តាហ៍មុន ហើយកាលពីថ្ងៃអាទិត្យគាត់ត្រឡប់មកហ្វឹកហាត់វិញហើយ។ គាត់បានហ្វឹកហាត់នៅថ្ងៃច័ន្ទ ហើយបន្ទាប់មកយើងត្រូវវាយតម្លៃថា តើគាត់ត្រៀមខ្លួនហើយឬនៅសម្រាប់ការប្រកួត ឬប្រសិនបើគាត់អាចចូលរួមក្នុងក្រុមរបស់យើង ត្រូវ​រង់ចាំ​”។

ការត្រឡប់មកវិញរបស់ Reguilon នឹងក្លាយជាការជំរុញមួយសម្រាប់ Manchester United ដោយខ្សែបម្រើ Sofyan Amrabat ត្រូវលេងចេញពីតំណែងដើម្បីបិទបាំងនៅខ្សែការពារឆ្វេង។ ការប្រកួតនៅថ្ងៃអង្គារនឹងក្លាយជាការប្រកួតដ៏រំជួលចិត្តមួយ ព្រោះវានឹងក្លាយជាការប្រកួតក្នុងផ្ទះលើកដំបូងរបស់ Man Utd ចាប់តាំងពីការស្លាប់របស់វីរបុរសក្លឹបលោក Sir Bobby Charlton ត្រូវបានប្រកាសកាលពីថ្ងៃសៅរ៍។

ក្លិបនៅមិនទាន់បញ្ចប់ព័ត៌មានលម្អិតនៃការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធអ្នកឈ្នះពានរង្វាន់ World Cup ឆ្នាំ១៩៦៦ ប៉ុន្តែកីឡាករនឹងពាក់ខ្សែដៃពណ៌ខ្មៅ ហើយនឹងមានភាពស្ងប់ស្ងាត់មួយនាទី។ “គាត់គឺជាកម្លាំងចិត្តដ៏ធំសម្រាប់ពួកយើងជារៀងរាល់ថ្ងៃ។ គាត់នៅពីមុខ Old Trafford ជាមួយ Denis Law និង George Best នៅក្នុងរូបសំណាក។ គាត់តែងតែនៅជាមួយយើង ខ្ញុំប្រាកដថាវានឹងក្លាយជាល្ងាចដ៏រំជួលចិត្ត”។​ Ten Hag បាននិយាយដូច្នេះ។

ការប្រកួតនេះក៏នឹងឃើញខ្សែប្រយុទ្ធ Rasmus Hojlund ប្រឈមមុខនឹងប្អូនប្រុសភ្លោះរបស់គាត់ និងអតីតក្លិបផងដែរ។ កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចូលរួមជាមួយ Manchester United ពីក្រុម Atalanta របស់ Serie A នៅរដូវក្តៅក្នុងតម្លៃ៧២លានផោនរូបនេះ បានស៊ុតបញ្ចូលទី៣គ្រាប់សម្រាប់បិសាចក្រហម ក្នុងការប្រកួត Champions League ចាញ់ Bayern Munich និង Galatasaray ។

គាត់រីករាយនឹងការកើនឡើងយ៉ាងឆាប់រហ័សចាប់តាំងពីចាកចេញពីក្លិប FC Copenhagen កាលពីខែមករាឆ្នាំមុន ដោយបានលេងនៅ Sturm Graz មុនពេលផ្លាស់ទៅ Atalanta។ បងប្អូនភ្លោះអាយុ១៨ឆ្នាំរបស់គាត់គឺ Emil និង Oscar ស្ថិតក្នុងបញ្ជីកីឡាកររបស់ក្រុម FC Copenhagen ដែរដោយអ្នកចុងក្រោយត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងក្រុមដើម្បីធ្វើដំណើរទៅកាន់ទឹកដី Old Trafford ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖