ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌបឹងកេងកងបានបញ្ជូនខ្លួនឃាតក ជាឪពុក ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដែលបានសម្លាប់កូនខ្លួនឯង ហើយយកសពទៅដាក់នៅធ្នើរលើបន្ទប់ទឹករយៈពេលបីថ្ងៃទើបរកឃើញ ។
សូមបញ្ជាក់ថា ករណីឃាតកម្មឪពុកសម្លាប់កូនប្រុសបង្កើតអាយុទើបតែ២ឆ្នាំយកលាក់ទុកលើធ្នើរបន្ទប់ទឹករយៈពេល៣ទើបវែករកឃើញបង្កការភ្ញាក់ផ្អើលកើតឡើង កាលវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី២៣ខែតុលាឆ្នាំ២០២៣ ស្ថិតនៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ៣១០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សពក្មេងរងគ្រោះមានឈ្មោះ រ៉ា យុទ្ធ អាយុ២ឆ្នាំសព្វថ្ងៃរស់នៅជាមួយជីដូននឹងម្ដាយមីងក្បែរបន្ទប់កើតហេតុ។
ជនដៃដល់មានឈ្មោះ ភួង ធី អាយុ៣៦ឆ្នាំមុខរបររើសអេតចាយ ស្នាក់នៅបន្ទប់កើតហេតុ។ ប្រពន្ធមានឈ្មោះ សុីម រំដួល អាយុ៤២ឆ្នាំមុខរបររើសអេតចាយ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាក្មេងរងគ្រោះបានបាត់ខ្លួនរយៈពេល៣ថ្ងៃមកហើយមីងនឹងជីដូនដើរតាមរកតែរកមិនឃើញរហូតមកដល់រសៀលថ្ងៃកើតហេតុមានក្លិនស្អុយចំឡែកចេញពីបន្ទប់ខាងលើដោយមានការសង្ស័យក៏បានចូលទៅវែកមើលលើធ្នើរបន្ទប់ទឹកក៏ប្រទះឃើញជើងសពក្មេងរងគ្រោះទើរនៅលើធ្នើរគ្របក្រណាត់នឹងតុក្កតាក៏ស្ទុះរត់មកក្រៅប្រាប់អ្នកជិតខាងតែម្ដង។
តាមប្រភពពីសាច់ញាតិក្មេងរងគ្រោះបានអោយដឹងថា ក្មេងរងគ្រោះមានឈ្មោះ រ៉ាយុទ្ធ អាយុ២ឆ្នាំសព្វថ្ងៃរស់នៅជាមួយមីងនឹងយាយបានបាត់ខ្លួនកាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០២៣ ដោយកាលពីថ្ងៃទី២១បានលឺសម្លេងបោកនឹងជញ្ជាំង២ដងរួចក៏ស្ងាត់ទៅក៏មិនបានចាប់អារម្មណ៍ ក្រោយមកក្មេងរងគ្រោះក៏ស្រាប់តែបាត់ខ្លួនដើររកយ៉ាងណាក៏រកមិនឃើញ ចំណែកជនដៃដល់ជាឪពុកមានការប្លែកលែងចូលទៅដេកក្នុងបន្ទប់មកដេកនៅលើតែរទេះអូសអេតចាយសួរនាំទៅឆ្លើយថា ខ្លាចបន្ទប់មានអីចេះតែមកបន្លាច រហូតដល់ល្ងាចថ្ងៃកើតហេតុមានក្លិនចំឡែកដោយមានការសង្ស័យក៏ចូលទៅក្នុងបន្ទប់ជនដៃដល់ឡើងវែកមើលលើធ្នើរបន្ទប់ទឹកក៏ប្រទះឃើញជើងសពក្មេងរងគ្រោះក៏ស្រែកឆោឡោរាយការណ៍ជូនសមត្ថកិច្ចតែម្ដង៕
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាង អយ្យការបើកការស៊ើបសួរ៕
ដោយ ៖ រ៉ារ៉ា