ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖
១- អ្នកនយោបាយដែលរំលោភលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋតែងតែទទួលបរាជ័យក្នុងនយោបាយរបស់ខ្លួន = ព្រោះវាផ្ទុយពីស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីសនិងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា?
២- នៅកម្ពុជាដែលប្រកាន់លទ្ធិប្រជាធិបតេយ្យសេរី = គ្មានគណបក្សណាផ្តួលរំលំគណបក្សណាទេ មានតែទទួលលទ្ធផលវិជ្ជមាននិងអវិជ្ជមានស្របតាមនយោបាយរបស់ខ្លួន?
៣- គណបក្សនយោបាយដែលអះអាងថាខ្លួនត្រូវគូប្រកួតផ្តួលរំលំ = គឺជាគណបក្សនយោបាយអន់បំផុតដែលមិនទទួលស្គាល់ភាពអន់របស់ខ្លួន?
៤- ត្រូវយល់ថាអ្វីវាកើតចេញពីនយោបាយរបស់ខ្លួន = កុំបរាជ័យហើយមកបន្ទោសអ្នកដទៃ។
៥- អ្វីៗវាកើតចេញពីកត្តាអត្តនោម័តរបស់គណបក្សនយោបាយនិងមេដឹកនាំនយោបាយ = មិនរណបលើកត្តាខាងក្រៅឡើយ។
៦- អ្នកនយោបាយដែលបន្ទោសអ្នកដទៃ = មានន័យជាងមិនកើតមកបន្ទោសដែក?
៧- ភាពខ្លាំងរបស់គណបក្សនយោបាយគឺ = កម្មវិធីនយោបាយត្រឹមត្រូវ សាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ និងគោលជំហរបម្រើជាតិនិងប្រជាជនច្បាស់លាស់និងមានការប្តេជ្ញាចិត្តខ្លាំងក្លា។
៨- គណបក្សដែលគ្មានកម្មវិធីនយោបាយត្រឹមត្រូវ មានគោលជំហររេដូចចុងស្រល់និងបែកបាក់ផ្ទៃក្នុង = មិនមានការគាំទ្រពីប្រជាជនឡើយ។
៩- អ្វីៗមិនស្ថិតនៅលើពាក្យសំដីនិងវោហាសាស្ត្រនយោបាយឡើយ = វាអាស្រ័យលើការអនុវត្តជាក់ស្តែងនិងលទ្ធផលជាក់ស្តែង។
១០- រាល់សកម្មភាពរបស់អ្នកនយោបាយនិងគណបក្សនយោបាយ = ត្រូវស្របតាមបំណងប្រាថ្នានិងសំណូមពររបស់ប្រជាជនដែលជាម្ចាស់ឆ្នោត ៕
ដោយ ៖ សហការី