ភ្នំពេញ៖ ក្រុមហ៊ុន wow now ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាពេលថ្មីៗនេះកំពុងមានរឿងអាស្រូវជាបន្តបន្ទាប់ ខណៈប៉ុន្មានខែមុនមានបញ្ហារឿងបុគ្គលិកប្រមូលផ្តុំគ្នាតវ៉ា រឿងប្រាក់ខែ និង សេវាដឹកជញ្ជូន ឥឡូវរឿងថ្មីមួយទៀតដែលទីតាំង ក្រុមហ៊ុននេះ ជាទីកន្លែង សម្រាប់ក្រុមបរទេសថតរឿងអាសអាភាស។
ជាក់ស្តែងនៅយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នេះ អគារក្រុមហ៊ុន Wow Now ក៏ផ្ទុះរឿងអាស្រូវ ជាទីតាំងកន្លែង ដែលជាទីកន្លែងសម្រាប់ជនបរទេសមួយក្រុម ថតរឿងកូនជ្រូក ចែកចាយវីដេអូអាសអាភាស និង ជួញដូរផ្លូវភេទ។
សូមបញ្ជាក់ថា បន្ទាប់ពីបែកធ្លាយនូវវីដេអូអាសអាភាសទាំងនេះ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះឡោមព័ទ្ធ អគារក្រុមហ៊ុន Wow Now នៅយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែលដាក់ការសង្ស័យថា អគាររបស់ក្រុមហ៊ុន Wow Now ខាងលើនេះ ជាទីតាំងសម្រាប់ក្រុមជនបរទេស ថតរឿងកូនជ្រូក ចែកចាយវីដេអូអាសអាភាស និង ជួញដូរផ្លូវភេទ។
បន្ទាប់ពី ឡោមព័ទ្ធ អគារនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនបរទេសប្រុសស្រីដែលពាក់ព័ន្ធរឿងថតវីដេអូអាសអាភាស ជាង៥០នាក់ បញ្ជូនទៅកាន់ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។
បច្ចុប្បន្នក្រុមជនប្រុសស្រីជាង៥០នាក់នេះត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ហើយកំពុងធ្វើការសាកសួរ រួចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕
ដោយ ៖ រ៉ារ៉ា