សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣បានផ្សាយថាអង្គការសហប្រជាជាតិ (UN) បានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា នៅក្នុងតំបន់ហ្គាហ្សាគ្មានកន្លែងណាដែលមានសុវត្ថិភាពនោះទេ ខណៈដែលអ៉ីសា្រអែលបានបង្កើនការវាយឆ្មក់តាមផ្លូវអាកាស អំឡុងពេលត្រៀមលក្ខណៈបើកសង្រ្គាមជើងគោក។
លោកស្រី Lynne Hastings អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់ UN សម្រាប់ដែនដីប៉ាឡេស្ទីន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា ជាមួយនិងការសងសឹករបស់អ៉ីស្រាអែល ចំពោះការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសកាលពីថ្ងៃទី៧ ខែតុលានោះមក យើងអាចនិយាយបានថា ស្ទើរតែគ្រប់ផ្នែកដែនដីប៉ាឡេស្ទីន ប្រជាជនត្រូវបានទុកចោលដោយគ្មានជម្រើស។ គ្មានកន្លែងណាមានសុវត្ថិភាពទេឥលូវនេះ នៅក្នុងតំបន់ហ្គាហ្សា។
គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលតំបន់ហ្គាហ្សា ប្រជាជនប៉ាឡេស្ទីនជាង ៦,៥០០នាក់ត្រូវបានសម្លាប់ ដោយការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល៕
ដោយ៖ ធីរីណា(រូបថត៖ EPA-EFE)