ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ស្អែកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យលើសេចក្ដីព្រាងច្បាប់ចំនួន ៣។
សេចក្ដីព្រាងច្បាប់ទាំងនោះរួមមាន ៖
ទី១-សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និង កិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
ទី២-សេចក្តីព្រាង ច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤។
ទី៣- សេចក្តីព្រាងច្បាប់ ស្តីពីការ ទូរទាត់ ថវិកា ទូទៅ របស់ រដ្ឋ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២។
ក្រៅពីនេះ សម្ដេចធិបតី ក៏នឹងដឹកនាំប្រជុំពិនិត្យលើ បញ្ហាផ្សេងៗ ដូចជា សំណើ សុំការ យល់ព្រម ពី គណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិបញ្ញត្តិលើ សេចក្តីព្រាង ច្បាប់ ស្តីពីកា រ អនុម័ត យល់ ព្រម លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃអេមីរ៉ាតអារ៉ាប់រួមផងដែរ៕
ដោយ ៖ សហការី