ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញ ឃាត់ខ្លួនករណីរំលោភលើទំនុកចិត្ត ដោយបានបង្កើតឯកសារប្រាក់កម្ចីសិប្បនិម្មិត ដើម្បីបានដកប្រាក់របស់ក្រុមហ៊ុនចំនួន២៥,០០០,០០០រៀល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអោយដឹងថា៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដោយបានការអនុញ្ញាតពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ការិយាល័យព្រហ្មទណ្ឌ បានទទួលជនសង្ស័យម្នាក់ ឈ្មោះ មាំ សុខនាង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបរបុគ្គលិកក្រុមហ៊ុនឥនទានKEP ។ តាមបណ្តឹងពីតំណាងក្រុម  ជាប់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដែលបានបង្កើតឯកសារប្រាក់កម្ចីសិប្បនិម្មិត ដើម្បីបានដកប្រាក់របស់ក្រុមហ៊ុនចំនួន២៥,០០០,០០០រៀល។  

ក្រោយពេលធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាពិតជាបានប្រព្រឹត្ត និងបង្កើតឯកសារកម្ចីប្រាក់សិប្បនិមិ្មត ដើម្បីដកយកប្រាក់ ទៅព្យាបាលឪពុកមានជំងឺនៅមន្ទីរពេទ្យពិតប្រាកដមែន។ 

បច្ចុប្បន្ន ជនសង្ស័យ ការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្តនីតិវិធី ៕

ដោយ ៖ សហការី


ចែករំលែក៖