ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌឬស្សីកែវ​ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ និងកាបូប

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៣ និង៣០នាទី​ បានធ្វេីការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ និងកាបូប នៅចំណុចផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ។ 

    ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះកាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ប្រព្រឹត្តល្មើសនៅចំណុចផ្ទះលេខ១៣៧ ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

    ជនសង្ស័យខាងលេីមានឈ្មោះ ម៉េត វៀន ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃម៉ាកIPhone 11promax និងកាបូបយួរចំនួន០១ ជារបស់ជនរងគ្រោះ។

    បច្ចុប្បន្ននេះ​ ជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖