ក្រុមមាន់ខ្នាយមាស Tottenham Hotspur បាននាំមុខដាច់៥ពិន្ទុនៅលើកំពូលតារាង Premier League និងបន្តការចាប់ផ្តើមរដូវកាលដ៏អស្ចារ្យរបស់ពួកគេជាមួយនឹងជ័យជម្នះលើ Crystal Palace ដែលបង្ហាញកំណត់ត្រាល្អមិនចាញ់រហូតដល់៥ប្រកួតជាប់គ្នា។ ក្រុមភ្ញៀវ Spurs បានមានឱកាសនាំមុខ និងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនជាមួយនឹងការស៊ុតបញ្ចូលទីពេលដែលខ្សែការពាររបស់ Crystal Palace កីឡាករ Joel Ward បានព្យាយាមកាត់បាល់ពីការបញ្ជូនបាល់របស់ James Maddison ភ្លាត់ស្នៀតចូលទៅក្នុងសំណាញ់ខ្លួនឯងនៅនាទីទី៥៣។
Maddison គឺជាកូនសោរទី២ដ៏សំខាន់ផងដែរ នៅពេលដែលការឆ្លើយឆ្លងរបស់គាត់ជាមួយកីឡាករ Brennan Johnson បានបញ្ជូនបាល់ឲ្យខ្សែប្រយុទ្ធ Son Heung-min បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី៨របស់គាត់ក្នុងរដូវកាលនេះ និងជាគ្រាប់ទី២ក្នុងការប្រកួតនេះនៅនាទីទី៦៦។
កីឡាករ Jordan Ayew របស់ក្រុមម្ចាស់ផ្ទះ Crystal Palace បានរកគ្រាប់បាល់តាមពីក្រោយ១គ្រាប់ដែរនៅម៉ោងបន្ថែមនាទីទី៩០+៤ ប៉ុន្តែនៅតែមិនអាចតាមស្មើរហូតដល់ចប់ការប្រកួត ខណៈ Tottenham ទទួលបានជ័យជម្នះមួយទៀតក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Ange Postecoglou។
គ្រូបង្វឹកសញ្ជាតិអូស្ត្រាលីរូបនេះបានដឹកនាំក្រុមមាន់ខ្នាយមាសចាប់តាំងពីចូលរួមជាមួយក្រុម Celtic នៅរដូវក្តៅ ហើយការឈ្នះនេះបានពង្រីកការរត់របស់ Spurs ដល់ការឈ្នះ៨ដង និងស្មើ២ដងពីការប្រកួតបើកឆាកចំនួន១០របស់ពួកគេ។ ជ័យជម្នះនេះមានន័យថា Tottenham បន្តនាំមុខមាន២៦ពិន្ទុ ដោយនាំមុខក្រុម Manchester City និង Arsenal ចំនួន៥ពិន្ទុ ដែលក្រុមទាំង២មានការប្រកួត១ក្នុងដៃ ហើយអាចបិទគម្លាតនៅចុងសប្តាហ៍នេះ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)