ព័ត៌មានទាន់ហេតុការណ៍៖

គួរឱ្យអាសូរណាស់ប្ដីប្រពន្ធពីរនាក់ស្លាប់បាត់បង់ជីវិតដោយសារឆក់ខ្សែភ្លើងនៅក្រុងសំពៅពូន

ចែករំលែក៖

ខេត្តកណ្ដាល៖ ប្ដីប្រពន្ធពីរនាក់ស្លាប់បាត់បង់ជីវិតគួរឲ្យអាសូរចោលកូនក្នុងបន្ទុក ដោយសារឆក់ចរន្តអគ្គិសនីនៅក្នុងផ្ទះ ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៣វេលាម៉ោង០៣និង០០នាទី ចំណុចផ្ទះជនរងគ្រោះស្ថិតភូមិព្រែកតាមេម សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្ត កណ្តាល ។

     មន្ត្រីនគរបាលក្រុងសំពៅពូនបានឲ្យដឹងថា ជនរងគ្រោះ០២នាក់ ១۔ឈ្មោះ អាន គង់ ភេទ ប្រុសអាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅ ភូមិព្រែកតាមេម សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល (ជាប្តី) ២۔ឈ្មោះ យ៉ន វី ភេទស្រី អាយុ៤៩ឆ្នាំ មុខកសិករមានទីលំនៅសព្វថ្ងៃភូមិព្រែកតាមេម សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល (ជាប្រពន្ធ)។

      ប្រភពដដែលបន្តថា យោងតាមការបំភ្លឺរបស់ឈ្មោះ ទឹត ទាថៃ ភេទស្រី អាយុ៥២ឆ្នាំ ត្រូវជាអ្នកជិតខាងរបស់ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធបានឲ្យដឹងថាៈ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៣និង០០នាទី  ពេលរូបគាត់បីកូនទៅរកកាត់ជីធ្វើបន្លែនៅផ្ទះជនរងគ្រោះនៅខាងកើតផ្ទះរបស់គាត់ប្រហែល៥០ម៉ែត្រ ខណៈដើរចូលដល់ក្រោមផ្ទះជនរងគ្រោះ ស្រាប់តែឃើញពីរនាក់ប្តីប្រពន្ធខាងលើកំពង់ឆក់ខ្សែភ្លើងភ្លាមនោះរូបគាត់ ក៏ដាក់កូនលើផ្លូវ រួចរត់មកវ៉ៃខ្សែភ្លើងផ្តាច់ចរន្តអគ្គិសនី រួចស្រែកហៅអោយអ្នកជិតខាងមកជួយជនរងគ្រោះប្តីប្រពន្ធទាំងពីរនាក់ ចំណែកកូនស្រីរបស់ជនរងគ្រោះឈ្មោះ គង់ ស៊ាងឡេង ភេទស្រី អាយុ២៤ឆ្នាំដែលកំពង់ដេកលើផ្ទះក៏រត់ចុះពីលើផ្ទះមកមើលឪពុកម្តាយហើយប្រជាពលរដ្ឋមកជួយជាមួយគ្នាតែម្តង ។ ក្រោយពីទទួលព័ត៌មានខាងលើ សមត្ថកិច្ចនគរបាលលប៉ុស្តិ៍រដ្ឋបាលនិងមន្ត្រីផ្នែកជំនាញបានចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យសាកសពឃើញថា ៖ សាកសពមានស្លាកស្នាមរបួសកំភួនដៃស្តាំទទឹង២សង់ទីម៉ែត្របណ្តោយ៨សង់ទីម៉ែត្រ សាច់ដុំដៃស្តាំជាំ៨សង់ទីម៉ែត្រ ក្រោមទ្រូងប្រវែង១៩សង់ទីម៉ែត្រមានស្លោកជាំលើដើមទ្រូង នឹងមានសំបោរលាយឈាមត្រង់ច្រមុះក្រៅពីនេះពុំមានស្នាកស្នាមអ្វីគួរអោយកត់សម្គាល់ឡើយ។

     ការសន្និដ្ឋាន៖ ជនរងគ្រោះ ស្លាប់ដោយសារការឆក់ខ្សែភ្លើងស្លាប់ពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងរឿងផ្សេងឡើយ ។

ក្រោយពីពិនិត្យចប់សព្វគ្រប់ សពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖