ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលចេញអនុក្រឹត្យតែងតាំងឧត្តមសេនីយ៍ឯក សូ ខនបញ្ញារិទ្ធិ ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងអាកាស

ចែករំលែក៖

ភ្នំពេញ ៖ នេះបើយោងតាមអនុក្រឹត្យដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣នេះ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចតែងតាំងលោកឧត្តមសេនីយ៍ឯក សូ ខនបញ្ញារិទ្ធិ ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងអាកាស។ 

រាជរដ្ឋាភិបាលសម្រេច ៖ 

មាត្រា១ ..តែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូន ឧត្តមសេនីយ៍ឯក សូ ខនបញ្ញារិទ្ធិ អត្តលេខ ០០៤០២៦ ជា មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងអាកាស ។ 

មាត្រា២ ..រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ 

អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមឺ ខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សហការី


ចែករំលែក៖