ភ្នំពេញ៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនិងអតីតយុទ្ធជននិងលោកស្រី ជា ផល្គុន អញ្ជើញលើក ទឹកចិត្តដល់ជ័យលាភីឈ្នះមេដាយពីការប្រកួតប្រជែងជាសកលផ្នែកព័ត៌មានបច្ចេកវិទ្យាដល់មាត់ច្រកទ្វារនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ វិលត្រឡប់ពីការប្រកួតប្រជែងជាសកលផ្នែកព័ត៌មានបច្ចេកវិទ្យា។
យុវជនមានពិការភាពឈ្មោះ ចនពៅ ស៊ីរ៉ាណូ អាយុ ១៥ឆ្នាំ ពិការកាយសម្បទា បានទទួលជ័យជំនះឈ្នះបានមេដាយ Best (1st) ស្មើនឹងមេដាយមាស ចំនួន ០១គ្រឿង លើវិញ្ញាសារ eLifeMap លក្ខណៈជាឯកបុគ្គល។ ទន្ទឹមនេះ យុវជន ចនពៅ ស៊ីរ៉ាណូ អាយុ ១៥ឆ្នាំ ពិការកាយសម្បទា មកវិទ្យាល័យព្រះស៊ីសុវត្ថិសាលារៀនជំនាន់ថ្មី, យុវជន យ៉េន មិថុនា អាយុ ១៩ឆ្នាំ ពិការកាយសម្បទា មកពីអង្គការឡាវ៉ាឡា វិទ្យាល័យ ហ៊ុន សែន តាខ្មៅ, យុវជន បូ វិសាល អាយុ ២២ឆ្នាំ ពិការកាយសម្បទា មកពីអង្គការឡាវ៉ាឡា វិទ្យាល័យ ហ៊ុន សែន តាខ្មៅ និងយុវជន សឹម សៀងហាយ អាយុ ១៦ឆ្នាំ ពិការកាយសម្បទា មកពីអង្គការឡាវ៉ាឡាវិទ្យាល័យ ហ៊ុន សែន តាខ្មៅ បានទទួលជ័យជំនះឈ្នះមេដាយ Good (3rd) ស្មើមេដាយសំរិទ្ធិចំនួន ០៤គ្រឿងលើវិញ្ញាសារ eConten លក្ខណៈជាក្រុម (ចំនួន៤រូប)៕
ដោយ៖ សូរិយា