ខេត្តស្វាយរៀង៖ រដ្ឋបាលស្រុករមាសហែក មានកិត្តិយសសូមគោរពប្រគេនទូលថ្វាយ និងជម្រាបជូនដល់ព្រះ ថេរានុត្ថេរៈ ទ្រង់ លោកឧកញ៉ា លោក លោកស្រីម្ចាស់ក្រុមហ៊ុន ពាណិជ្ជករ អាជីវករ ព្រមទាំងសប្បុរសជនក្នុង និងក្រៅស្រុក មេត្តាជ្រាប និងជ្រាបដ៏ខ្ពង់ខ្ពស់ថា ឆ្នាំ២០២៣នេះ រដ្ឋបាលស្រុក រមាសហែក មានទូកចំនួន០២ សម្រាប់ចូលរួមក្នុងពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្តារ៣សន្លឹកនៅ ដងទន្លេវៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅថ្ងៃសៅរ៍-អាទិត្យ ទី៦-៧កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីបង្កឲ្យមានភាពសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋទស្សនា កម្សាន្ត និង អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះ ព្រះខែ និង អកអំបុក ដែលជាប្រពៃណីជាតិខ្មែរ។
ដើម្បីឲ្យពិធីប្រណាំងទូកនាឆ្នាំនេះ ប្រព្រឹត្តទៅទទួលបានលទ្ធផលជោគជ័យល្អប្រសើរ និងមាន ភាពអធិកអធមសប្បាយរីករាយ រដ្ឋបាលស្រុករមាសហែក សូមធ្វើការអំពាវនាវដល់ ព្រះថេរានុត្ថេរៈ ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីម្ចាស់ក្រុមហ៊ុនពាណិជ្ជករ អាជីវករ និងសប្បុរសជន នានា មេត្តាចូលរួមគាំទ្រជួយឧបត្ថម្ភជាថវិកា និងសម្ភារផ្សេងៗ ទៅតាមលទ្ធភាពជាក់ស្ដែង ដល់កម្មវិធី ប្រណាំងទូក នៅខេត្តស្វាយរៀងនាពេលខាងមុខ។
រដ្ឋបាលស្រុករមាសហែក មានសេចក្តីសង្ឃឹមនិងជឿជាក់ចំពោះសន្តានចិត្តសប្បុរសធម៌ដ៏ប្រពៃ របស់ព្រះថេរានុត្ថេរៈ ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីម្ចាស់ក្រុមហ៊ុនពាណិជ្ជករ អាជីវករ និងសប្បុរសជនទាំងអស់ ពិតជាបានចូលរួមចំណែកជួយឧបត្ថម្ភតាមការអំពាវនាវនេះ ទៅតាម លទ្ធភាពជាក់ស្ដែងជាក់ជាពុំខានឡើយ។
ខ្ញុំព្រះករុណា យើងខ្ញុំនឹងរង់ចាំទទួលអំណោយជា ថវិកា សម្ភារផ្សេងៗ រៀងរាល់ម៉ោងធ្វើការ នៅ សាលាស្រុករមាសហែក ខេត្តស្វាយរៀង ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សូមទំនាក់ទំនង៖
– លោកស្រី កែវ សោភ័ណ្ឌ
– លោក គល់ ជោតិ
– លោក ញាណ សុនភីរៈ
លេខទូរសព្ទ 077 80 10 71
លេខទូរសព្ទ 097 76 57 068
លេខទូរសព្ទ 088 52 52 520 ៕
ដោយ៖ សុថាន