ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើង១ក្រុមកាន់កាំបិតគ្រប់ដៃដេញកាប់យុវជន១ក្រុមទៀតកាប់មនុស្សមិនបានកាប់ម៉ូតូ២គ្រឿងនៅក្រុងសិរីសោភ័ណ

ចែករំលែក៖

     ខេត្តបន្ទាយមានជ័យ៖ ក្រុមក្មេងទំនើង១ក្រុមមានគ្នាប្រមាណជាង១៥នាក់ប្រដាប់ដោយកាំបិតគ្រប់ដៃដេញកាប់ទៅលើយុវជន១ក្រុមទៀតមានគ្នាប្រមាណជាង១០នាក់ ប៉ុន្តែកាប់មនុស្សមិនបានកាប់បំផ្លាញ់ម៉ូតូ២គ្រឿងខូចខាតនៅយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣នៅវេទិកាសួនមានជ័យស្ថិតក្នុងភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។

   ប្រជាពលរដ្ឋលក់ដូរនៅវេទិកាសួនមានជ័យប្រាប់ថា៖ មានយុវជន១ក្រុមមានគ្នាប្រមាណជាង១០នាក់មកពីស្រុកមង្គលបុរីដែលកំពុងអង្គុយលេងនៅវេទិកាសួនមានជ័យ ស្រាប់តែមានក្មេងទំនើង១ក្រុមមានគ្នាប្រមាណជាង១៥នាក់មានកាំបិតគ្រប់ដៃបានធ្វើសកម្មភាពដេញកាប់ភាគីម្ខាងទៀតតែពួកគេរត់រួច ទើបយុវជនទាំងនោះងាកទៅកាប់បំផ្លាញម៉ូតូអស់ចំនួន២គ្រឿងហើយគេចខ្លួនបាត់អស់។

   ប្រជាពលរដ្ឋបានបញ្ជាក់ថាៈ តាមព័ត៌មានបានឱ្យដឹងខ្លះថា មូលហេតុដែលក្មេងទំនើង១ក្រុមជាង១៥នាក់ដេញកាប់ភាគីម្ខាងទៀតមិនបានហើយកាប់បំផ្លាញម៉ូតូចំនួន២គ្រឿងនោះ ព្រោះតែក្រុមយុវជនមង្គលបុរីប្រមាណជាង១០នាក់បានធាក់ផ្តួលម៉ូតូនៅផ្លូវលេខ២ ហើយនាំគ្នាមកអង្គុយនៅវេទិកាសួនមានជ័យស្រាប់តែក្មេងទំនើង១ក្រុមប្រមាណជាង១៥នាក់មានកាំបិតគ្រប់ដៃបានដេញកាប់ម្ខាស់មិនបានក៏កាប់បំផ្លាញម៉ូតូចំនួន២គ្រឿងបណ្តាលអោយរងការខូចខាតខ្ទេចរួចហើយនាំគេចខ្លួនបាត់អស់។តែយ៉ាងណាសមត្ថកិច្ចកំពុងតែស្វែងរកក្រុមក្មេងទំនើងទាំងនោះយកមកចាត់ការតាមផ្លូវច្បាប់៕

ដោយ៖ វណ្ណា


ចែករំលែក៖