ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកថ្មគោលឃាត់ខ្លួនបុរសម្នាក់ក្នុងករណីលួចកាត់ខ្សែភ្លេីងប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វេ​លាម៉ោង០៤​និង​៣០នាទីទៀបភ្លឺ អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តម​សេនីយ៍ទោ​ សាត​ គឹមសាន​ ស្ន​ង​ការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោកវរសេ​នី​យ៍​ទោ​ សេ​ង​ លុច​ អធិការនគរ​បាល​ស្រុក​ថ្មគោល​ បានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ​បាលជ្រោយស្តៅ​ ធ្វេីការឃាត់​ខ្លួន​ជនសង័្សយចំនួន០១នាក់ ឈ្មោះ សោ​ន សុ​ភាព ភេទប្រុស អាយុ​៣៣ឆ្នាំ រស់​នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្ម​គោល​ ខេត្តបាត់ដំបង​និងដកហូតបានវត្ថុតាងរួមមាន៖

-ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរី​ឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1J-0940 

-ខ្សែភ្លើងស្ពាន់ចំនួន០៤ខ្សែប្រវែង​៤០ម៉ែត្រ 

-កន្រ្តៃចំនួន០១ និងដង្កាប់ចំនួន០២

បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីធ្វើការសាកសួរស្រាវជ្រាវ។ 

ចំពោះមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺនៅថ្ងៃខាងលេីសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ ម៉ៅ សាវុធ ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់​នៅភូមិជ្រោយស្តៅ ឃុំជ្រោយ​ស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំ​បង​ថា​ មានជនសង័្សយកំពុងលួចកាត់ខ្សែភ្លេីង​នៅចំណុចខាងលេី​ ហេីយភ្លាមៗសមត្ថកិច្ចនគរបាលបានទៅដល់ឃាត់ខ្លួន​និងដកហូតវត្ថុតាងដូចខាងលេីតែ​ម្តង។ 

បច្ចុប្បន្នជនសង្ស័យត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីរៀបចំសំណុំរឿងចាត់ការតាមនីតិវិធី​៕

ដោយ៖ សហការី


ចែករំលែក៖