ភ្នំពេញ ៖ គេពិតជាដឹងយ៉ាងច្បាស់ថា សមត្ថកិច្ចអង្គភាពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បើកប្រតិបត្តិការបង្ក្រាប បានដាក់កម្លាំងចុះឡោមព័ទ្ធទីតាំង អគារមួយកន្លែង និងបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ ដោយសង្ស័យពាក់ព័ន្ធករណី ផលិតរឿងបែប(អាសអាភាស)បង្កឱ្យមានការភ្ញាក់ផ្អើល កាលពី វេលាម៉ោង៨ យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៣ នៅលើកំណាត់ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ភ្លាមៗនោះ មនុស្សយ៉ាងតិចជាង ៥០ នាក់ មានប្រុសស្រី ខ្មែរ និងបរទេស ។
សូមបញ្ជាក់ថា : ក្រោយពីបានធ្វើកំណត់ហេតុស្តាប់ចម្លើយ សមត្ថកិច្ចបានឲ្យមនុស្សប្រុសស្រីជាច្រើននាក់ ត្រឡប់មកវិញ ក្នុងហេតុផល អត់ជាប់ពាក់ព័ន្ធ ក្នុងនោះសូម្បីតែម្ចាស់ (សណ្ឋាគារ Wow now) គ្មានប្រភពច្បាស់លាស់ និងមិនបានបញ្ជាក់ពីសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ នៅឡើយទេថា, មានជាប់ពាក់ព័ន្ធក្នុងបទល្មើសនេះ ឬស្ថិតក្នុងការបើកស៊ើបអង្កេតសាវជ្រាវ ពីព្រោះថា មកទល់ពេលនេះ មានត្រឹមតែជនជាតិចិនចំនួន ១០ រូបប៉ុណ្ណោះ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន។ ដោយឡែកម្ចាស់ (សណ្ឋាគារ Wow now) អត់មាននៅក្នុងការកសាងសំណុំរឿងរបស់មន្ត្រីនគរបាលយុត្តិធម៌ទៅតុលាការឡើយ។
សូមជម្រាបថា, នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនជាតិចិនចំនួន១០ នាក់ ជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ដែលជាមេខ្លោង ថតរឿងក្តៅសាច់ នៅក្នុងសណ្ឋាគារ Wow Now។
សូមបញ្ជាក់ថា លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញនាល្ងាចថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២៣ បានប្រាប់ឲ្យដឹងថាសំណុំរឿងខាងលើនេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ស្ថានទម្ងន់ទោសនៃសញ្ចារកម្ម ការដឹកនាំពេស្យាចារ និងរូបភាព និងសម្ភារៈអាសអាភាស តាមមាត្រា ២៧ មាត្រា ២៩ និងមាត្រា ៣០ នៃច្បាប់ស្តីពីការបង្រ្កាបអំពេីជួញដូរមនុស្ស និងអំពេីធ្វេីអាជីវកម្មផ្លូវភេទ ។
ពួកគេត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធពីបទ.សញ្ចារកម្ម ការដឹកនាំពេស្យាចារ នឹងផលិតចែក ចាយរូបភាពវីដេអូអាសអាភាស តាមពាក្យបណ្តឹងរបស់នារីរងគ្រោះ២ នាក់ ។
សូមបញ្ជាក់ថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានដាក់កម្លាំងចុះឡោមព័ទ្ធទីតាំង អគារមួយកន្លែង និងបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ ដោយសង្ស័យពាក់ព័ន្ធករណី ផលិតរឿងបែប(អាសអាភាស)បង្កឱ្យមានការភ្ញាក់ផ្អើល កាលពី វេលាម៉ោង៨ យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៣ នៅលើកំណាត់ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ ក្នុងខណ្ឌបឹងកេងកង រាជ ធានីភ្នំពេញ ។ តាមប្រភពព័ត៌មានបឋមមុនដំបូងបានឲ្យដឹងថា : មុនកើតហេតុមាននារីខ្មែរ២ នាក់ ជាជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ ដោយចោទប្រកាន់ជនជាតិចិន១ ក្រុមនោះថា យកពួកនាងទៅថត និង ផលិតរឿងជាវីដេអូក្តៅសាច់ បែបអាសអាភាស នៅក្នុងបន្ទប់ជាន់ទី៩ នៃ អគារកើតហេតុខាងលើ ។
ក្រោយពីទទួលបានព័ត៌មាននោះភ្លាម កម្លាំងសមត្តកិច្ចនាយក ដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន ក្រោមការចង្អុល បង្ហាញពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដាក់កម្លាំងជាច្រើននាក់រួមមាន ឯកសណ្ឋានអាវក្រោះ និងកាំភ្លើងវែងខ្លីស្ទើគ្រប់ដៃ បានចុះទៅឡោមព័ទ្ធទីតាំងអគារមួយកន្លែងនោះ ព្រមទាំងបានធ្វើការឃាត់ខ្លួនជនបរទេស ខ្មែរ ប្រមាណជិត៥០ នាក់ ដោយសង្ស័យជាប់ពាក់ព័ន្ធករណីថត និងផលិតរឿងវីដេអូ បែបអាសអាភាស ។
បច្ចុប្បន្ន ក្រុមជនត្រូវចោទត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារម១ ព្រៃស ជាបណ្តោះអាសន្នហើយ។
អ្វីដែលជាចម្ងល់ ត្រង់ថា ! (សណ្ឋាគារ Wow now) ពិតជាមិនបានដឹងមែនឬ ថាបន្ទប់ជាន់ទី 7 នៃសណ្ឋាគាររបស់ខ្លួន មានករណីថតផលិតរឿងអាសអាភាស ? ពីព្រោះថាសកម្មភាពទាំងនេះ មិនមែនធ្វើដោយចៃដន្យឡើយ គឺមានក្បាលម៉ាស៊ីនចាត់ចែង ផលិតនិងនលក់ចែកចាយ រឿងអាសអាភាស អាចទៅកាន់ក្រៅប្រទេស និងមានអ្នកបច្ចេកទេស អ្នកថត អ្នកចូលរួមធ្វើសកម្មភាព , ជាបន្ទប់វីដេអូថតរឿងអាសអាភាស ដែលមានមនុស្សចេញចូលច្រើន ។ ដូច្នេះ (សណ្ឋាគារ Wow now) ប្រាកដណាស់ ! អាចដឹងជុំវិញបញ្ហានេះ ចុះហេតុអ្វីមិនពាក់ព័ន្ធក្នុងបទល្មើសឧក្រិដ្ឋនេះទៅវិញ ? ។ មជ្ឈដ្ឋានទូទៅ របស់ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការ សមត្ថកិច្ចផ្សេងទៀត សំណូមពរឱ្យសមត្ថកិច្ចដែលបើកប្រតិបត្តិការបង្ក្រាប បើកការស៊ើបអង្កេត ឬស្នើសុំការបើកស៊ើបអង្កេតបឋម ពីតំណាងអយ្យការ វិភាគ ប្រមូលព័ត៌មាន ដើម្បីស្វែងរកការពិត សន្និដ្ឋាន ថាតើ (សណ្ឋាគារ Wow now) ជាប់ពាក់ព័ន្ធនិងបទល្មើសនេះដែរឬទេ ?? ៕
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”