ព័ត៌មានទាន់ហេតុការណ៍៖

ដកហូតសាច់បង្កកប្រមាណ ៣,៥០០ គីឡូក្រាម ក្រោយឆែកឆេរលើឃ្លាំងស្កុកនិងចែកចាយមួយកន្លែងនៅសង្កាត់ព្រៃស ខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​អគ្គនាយក​ដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ​ ក.ប.ប​ នៅព្រឹកថ្ងៃ​ទី០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចជំនាញ​ និងជាមន្រ្តីជំនាញ​ ក.ប.ប. បានរកឃើញ និងដកហូតសាច់បង្កកប្រមាណ ៣,៥០០ គីឡូក្រាម ក្រោយឆែកឆេរលើឃ្លាំងស្កុកនិងចែកចាយមួយកន្លែងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ។ 

ប្រភពដដែលបន្តថា​ ក្រោយពីមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ និងក្រោមការបញ្ជាផ្ទាល់ពីលោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. នាថ្ងៃទី៣១ ខែតុលាម្សិលមិញនេះ លោកអគ្ករង ក.ប.ប. សហការជាមួយមន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ព្រមជាមួយនគរបាលសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះឆែកឆេរទីតាំងឃ្លាំងស្ដុក និងចែកចាយសាច់បង្កកមួយកន្លែងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការត្រូួតពិនិត្យនោះមន្រ្តីជំនាញ ក.ប.ប. បានរកឃើញសាច់បង្កកហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៣,៥០០ គីឡូក្រាម ក្រោយពីបានរកឃើញមន្រ្តីជំនាញបានធ្វើការដកហូតយកម្ទេចចោលភ្លាមៗនៅទីតាំងចាក់សម្រាមខណ្ឌដង្កោ។ រីឯម្ចាស់ទីតាំងត្រូវបានអញ្ជើញឱ្យចូលខ្លួនមកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប. តាមនីតិវិធី។

មន្រ្តីជំនាញ​ បានបញ្ជាក់បន្ថែមថា​ ដើម្បីបន្តយុទ្ធនាការការពារនូវសុខុមាលភាពប្រភាពប្រជាពលរដ្ឋ និងសិទ្ធិរបស់អ្នកប្រើប្រាស់ សមត្ថកិច្ចជំនាញ ក.ប.ប. សាខាខេត្តកំពង់ឆ្នាំង និង ខេត្តកំពត តាមរយៈសមត្ថកិច្ចជំនាញ នៅថ្ងៃទី៣១  ខែតុលានេះដែរ​ បានបន្តចុះត្រួតពិនិត្យនូវទំនិញជាគ្រឿងឧបភោគ បរិភោគចម្រុះនៅតាមទីផ្សារគោលដៅក្នុងខេត្តរបស់ខ្លួនដើម្បីស្វែងរកទំនិញដែលមិនមានអនុលោមភាព និងមានហានិភ័យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ 

យោងតាមលទ្ធនៃការត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញបានឱ្យដឹងថា ទំនិញខូចគុណភាព និងមិនមានអនុលោមភាពចំនួន ២៨.១៥ គីឡូក្រាមត្រូវបានដកហូត និងធ្វើការពិន័យអន្តរការណ៍ផងដែរ៕

ដោយ​៖ សហការី​


ចែករំលែក៖