ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋថៃជាច្រើននាក់បានក្លាយជាជនរងគ្រោះនៃក្រុមហាម៉ាស់

ចែករំលែក៖

អុីស្រាអែលបានទទួលពលករថៃប្រហែល 30.000 នាក់ ដែលភាគច្រើនធ្វើការនៅកសិដ្ឋានក្បែរតំបន់ហ្គាហ្សា និងរាប់សិបនាក់ដែលត្រូវបានសម្លាប់ ឬចាប់ពង្រត់នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស់។
អុីស្រាអែលនិយាយថា ជនជាតិថៃ ៥៤ នាក់ស្ថិតក្នុងចំណោមមនុស្សប្រមាណ ២២០នាក់ដែលត្រូវបានក្រុមហាម៉ាស់ចាប់ជាចំណាប់ខ្មាំង។ រដ្ឋាភិបាលថៃបាននិយាយថា ប្រជាជនថៃ ៣២ នាក់ត្រូវបានសម្លាប់។
នៅប្រទេសថៃ មនុស្សជាច្រើនឆ្ងល់ថា ហេតុអ្វីបានជាជនជាតិថៃច្រើនណាស់រងគ្រោះដោយសារការវាយប្រហារថ្ងៃទី ៧ តុលា។ គេមិនច្បាស់ថា តើជនជាតិថៃត្រូវបានគេកំណត់គោលដៅជាក់លាក់ក្នុងការវាយប្រហារភេរវកម្មរបស់ក្រុមហាម៉ាស់ឬយ៉ាងណា។ យ៉ាងណាមិញ អ្វីដែលច្បាស់លាស់នោះគឺការធ្វើចំណាកស្រុកកម្លាំងពលកម្មពីប្រទេសថៃទៅអុីស្រាអែលមានទំនាក់ទំនងនឹងប្រវត្តិសាស្ត្រប៉ាឡេស្ទីន-អុីស្រាអែល។
រហូតមកដល់ចុងទសវត្សរ៍ឆ្នាំ 1980 ភាគច្រើនជាជនជាតិប៉ាឡេស្ទីនដែលបានអនុវត្តការងារនៅក្នុងវិស័យរបស់អុីស្រាអែល។ បន្ទាប់ពីការបះបោរដំបូងរបស់ប៉ាឡេស្ទីនប្រឆាំងនឹងអុីស្រាអែលក្នុងឆ្នាំ 1987 វាបានផ្លាស់ប្តូរភ្លាមៗ។ អុីស្រាអែលបានដាក់កំហិតលើចលនាចេញពី West Bank និង Gaza Strip ដែលធ្វើឱ្យចំនួនកម្មករប៉ាឡេស្ទីនធ្លាក់ចុះ។
Assia Ladizhinskaya មកពីអង្គការសិទ្ធិការងារដែលមានមូលដ្ឋាននៅទីក្រុង Tel Aviv លោក Kav LaOved បាននិយាយថា អុីស្រាអែលត្រូវតែជ្រើសរើសកម្មករបរទេស “ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ឧស្សាហកម្មលើបរិយាកាសនយោបាយ ក៏ដូចជាការសម្រេចចិត្តផ្នែករដ្ឋបាលនិងសន្តិសុខយោធា”៕ ដោយ៖ ធីរីណា

រូប​ថត​៖ CNN


ចែករំលែក៖