ភ្នំពេញ ៖ បើទោះអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បច្ចុប្បន្ន ជាអ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម តែងតែបង្ហោះព័ត៌មាន ជាតិ អន្តរជាតិ ទស្សនៈ កំប្លែង និងជួយសង្គមច្រើន ស្រឡាញ់យុត្តិធម៌ ។ល។ ប៉ុន្តែ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម បានបង្ហោះប្លែកបន្តិច អាចឆ្លើយតបយ៉ាងស្រាលទៅអ្នកធំដែលរិះគន់លោក មានភ្ញៀវចេញ-ចូលច្រើន យ៉ាងដូច្នេះថា៖ «បើក្នុងរឿងគុនចិន គេថា«លាចាកពិភពគុន»… មកនៅរដ្ឋសភា យកបន្ទប់ជាន់ទី ៣ ឡើងដោយជើង ដើម្បីស្ងប់ស្ងាត់ ទុកពេលស្រាវជ្រាវ ហើយ ទំនេរជួបអ្នករាប់អានគ្នាចាស់ៗ ( ក្មេងៗក៏មានខ្លះដែរ ) ស្រាប់តែមានឯកឧត្តមអ្នកធំមួយរិះគន់ថា ខ្ញុំយករដ្ឋសភាជាគណៈរដ្ឋមន្ត្រីហើយព្រោះទទួលភ្ញៀវរហូត ។ ម៉ែ ! ចុះទើសអីក៏ទើសម៉េស ?»។
សូមបញ្ជាក់ថា៖ លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម គាត់មានប្រជាប្រិយភាព ជាមួយមនុស្សក្នុងសង្គម គ្រប់ស្រទាប់វណ្ណៈ ។ លោកបានបន្សល់ទុកនូវកិត្តិយសធំធេង ចំពោះការងារ សង្គម ក្រុមគ្រួសារ ប្រជាពលរដ្ឋ ខណៈលោកជាអ្នកសាមញ្ញបំផុត ។ ដូច្នេះអ្នកដែលរិះគន់លោក គិតខុសហើយ គ្មាននរណា ឃ្លាតឆ្ងាយមនោសញ្ចេតនា ក្តីគោរព ស្រឡាញ់ពីលោកឡើយ ៕
ដោយ ៖ សហការី