ខេត្តកំពង់ស្ពឺ ៖ រថយន្តជាច្រើនគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះ នៅក្នុងឃ្លាំងលក់រថយន្តមួយកន្លែងស្ថិត នៅចំណុចអូរវែង ឃុំកាហែង ស្រុកសំរោងទង នាវេលាម៉ោង០០និង៤៥នាទីយប់ឈានចូល ថ្ងៃទី១ វិច្ឆិកា ២០២៣ ម្ចាស់ឈ្មោះ មុយ ចាន់ណារី ភេទប្រុស អាយុ៤១ឆ្នាំ ប្រពន្ធឈ្មោះ ឪ ស្រីនោ អាយុ៣៩ឆ្នាំ រស់នៅភូមិកើតហេតុ ជាម្ចាស់ឃ្លាំងនិងម្ចាស់ទីតាំង ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា ករណីអគ្គិភ័យខាងលើនេះបានបំផ្លាញឃ្លាំងទំហំ២០ម ×៣៤ ម ធ្វើអំពីដែកជញ្ជាំងស័ង្កសី ដំបូលស័ង្កសី
-ឆេះរថយន្ដLexus 470 ចំនួន ០១គ្រឿង
-ឆេះរថយន្ដ Ford Ranger pickup ចំនួន ០២គ្រឿង
-ឆេះរថយន្ដLand Cruiser ចំនួន ០២គ្រឿង
-ឆេះរថយន្ដដឹកទំនិញ ចំនួន ០១គ្រឿង (ឆេះមួយផ្នែកខាងស្ដាំ)
-និងឆេះសម្ភារៈប្រើប្រាស់ក្នុងរថយន្ដមួយចំនួនទៀត។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ក្នុងហេតុការណ៍ខាងលេីមិនបណ្តាលឱ្យមានរបួសមនុស្ស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡេីយ សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបានសហការនិងជួយអន្ដរាគមន៍គ្រប់គ្រងមិនអោយអគ្គិភ៏យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋឬលំនៅឋាននៅក្បែរទីតាំងឆេះ ដោយប្រេីប្រាស់រថយន្ដសង្រ្គោះអគ្គិភ័យចំនួន០៦គ្រឿង និងប្រេីទឹកអស់០៧រថយន្ត។
តាមអ្វីដែលទទួលបានបឋមពីកន្លែងកេីតហេតុគឺមូលហេតុ បណ្តាលមកពីឆ្លងចរន្ដអគ្គិសនីក្នុងរថយន្ដ ព្រោះរថយន្ដដែលដាក់តាំងលក់នោះជាប្រភេទរថយន្ដជួសជុលផងរថយន្ដលក់ផង (មួយទឹក) ៕
ដោយ៖ ស សម