ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល បានដឹកនាំបើកអង្គសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូល ក្នុងការរៀបចំធ្វើមគ្គទេសក៍ព្យាបាល គ្លីនិករោគកុមារ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកសាស្ដ្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលវេជ្ជសាស្រ្តថ្នាក់ជាតិនៃក្រសួងសុខាភិបាល បានដឹកនាំបើកអង្គសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូល ក្នុងការរៀបចំធ្វើមគ្គទេសក៍ព្យាបាល គ្លីនិករោគកុមារ។ 

សិក្ខាសាលាពិគ្រោះយោបល់នេះរៀបចំឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពមគ្គទេសក៍ព្យាបាលគ្លីនិករោគកុមារ អោយស្របតាមស្ដង់ដាប្រតិបត្តិនៅក្នុងតំបន់ ដើម្បីធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព នៃការបម្រើសេវាជូនប្រជាពលរដ្ឋអោយកាន់តែប្រសើរ។ 

សូមបញ្ជាក់ផងដែរថា សិក្ខាសាលាពិគ្រោះយោបល់ដែលរៀបចំឡើងរយៈពេលមួយព្រឹកនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាលជាច្រើនរួមមាន៖ លោកស្រីសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ លោកស្រីសាស្រ្តាចារ្យ អ៊ុំ សាម៉ុល អនុរដ្ឋលេខាធិការ លោកសាស្រ្តាចារ្យ ហេង សុទ្ធី អនុរដ្ឋលេខាធិការ និងក្រុមការងារពាក់ព័ន្ធនៃក្រសួងសុខាភិបាល ក្នុងនោះក៏មានតំណាងនៃគ្រឹះស្ថានអប់រំវិស័យសុខាភិបាល និងមន្ទីរពេទ្យថ្នាក់ជាតិជាច្រើន សរុបទាំងអស់ចំនួន៤៤ រូប ដែលទទួលបានការឧបត្ថម្ភពីអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ៕ 

ដោយ ៖ សហការី


ចែករំលែក៖